Feb 9, 2019

រូបភាព​ដំបូង​បង្ហាញ​អំពី Galaxy S10e ពណ៌​លឿង​ខ្ចី


ជិត​ដល់​ថ្ងៃ​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​ត្រកូល Galaxy S10 ហើយ​ក្នុង​ខែ​កុម្ភៈ​នេះ ដែល​មក​ដល់​ពេល​ឥឡូវ​នេះ​យើង​បាន​ដឹង​និង​ឮ​អំពី​ព័ត៌មាន​ចចាមអារាម​អំពី​ត្រកូល​នេះ​ជា​ច្រើន​រួម​មក​ហើយ ។ ដែល​ក្នុង​ពេល​នេះ​ដែរ យើង​បាន​មក​ជួប​នឹង​ការ​បែកធ្លាយ​នូវ​រូបភាព​ Galaxy S10e ពណ៌​លឿង​ខ្ចី ដែល​ជា​ពណ៌​ថ្មី​មួយ​សម្រាប់​មិត្តៗ​យុវវ័យ ជា​ពិសេស​អ្នក​ស្រឡាញ់​ពណ៌​លឿង​តែ​ម្ដង ។

សូម​បញ្ជាក់​ដែល​ថា​សម្រាប់​ម៉ូដែល​កូន​ពៅ ដែល​ជា​ម៉ូដែល​តូច​ក្នុង​ត្រកូល​នេះ​វា​មាន​ឈ្មោះ​ថា Galaxy S10e ដែល​និង​មក​ជាមួយ​អេក្រង់​ទំហំ 5.8 អ៊ីញ ប្រភេទ​អេក្រង់ Super AMOLED ដែល​អាច​បង្ហាញ​ពណ៌​ដិត​ច្បាស់​ជាង​មុន ។ និង​កាមេរ៉ា​ខាង​មុខ​តែ​មួយ​គ្រាប់ និង​ការ​កាមេរ៉ា​ខាង​ក្រោយ​២​គ្រាប់ ដែល​ខុស​ពី​ម៉ូដែល​ S10 និង S10+ ។

តែ​ទោះ​ជា​វា​មាន​លក្ខណៈ​កាត់​បន្ថយ​ជា​ច្រើន​ផ្នែក​ក៏​ពិត​មែន តែ​វា​ក៏​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់​មក​ផង​ដែរ ដែល​ Samsung មិន​បាន​កាត់​​មុខងារ​នេះ​ចោល​នោះ​ទេ ព្រោះ​វា​ជា​មុខ​ងារ​ទាក់ទាញ​មួយ​សម្រាប់​ឲ្យ Galaxy S10e វាយ​ចូល​ទីផ្សារ​ជំនួស​ម៉ូដែល​ចាស់ ។

Galaxy S10e ក៏​នឹង​មាន​ពណ៌​ផ្សេងៗ​ទៀត​ផង​ដែរ ដូចជា ខ្មៅ បៃតង ស ជា​ដើម​ដែរ​សុទ្ធសឹង​ជា​ពណ៌​ប្រដេញ​ពេល​ត្រូវ​នឹង​ពន្លឺ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត មាន​តែ​រង់ចាំ​ឲ្យ​ដល់​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ តែ​សម្រាប់​អ្នក​មាន​បំណង​ចង់​ទិញ​ត្រកូល Galaxy S10 នេះ សូម​រំលង Galaxy S10e នេះ​ចោល​ចុះ​ព្រោះ​វា​មាន​មុខងារ​មាន​ដែន​កំណត់​ច្រើន​ពេក ទាំង​ផ្នែក​កាមេរ៉ា និង​ទំហំ​អេក្រង់ ដែល​សូវ​ជា​ផ្ដល់បទពិសោធន៍​ចថ្មី​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ៕

____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក