Feb 14, 2019

បែក​ធ្លាយ​វីដេអូ​បង្ហាញ​ថា មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​របស់ galaxy S10 ពិត​ជា​មិន​ដំណើរការ​ជាមួយ​ស្គ្រី​ការពារ​ពិត​មែន តែ Samsung បាន​បង្កើត​​​ស្គ្រី​ការពារ​ដោយ​ចោះ​​ប្រហោង​ត្រង់​ចំណុច​ស្កេន​

ពិត​ជា​វេទនា​មែន​សម្រាប់​អ្នក​រង់ចាំ​មើល​ Galaxy S10 ព្រោះ​ច្បាស់​ការ​មក​ហើយ​ថា មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដែល​មាន​លើ​ម៉ូដែល Galaxy S10 គឺ​មិន​ដំណើរការ​ជាមួយ​ស្រទាប់​ស្គ្រី​ការពារ​នោះ​ទេ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​គេ​ត្រូវ​ចោះ​ប្រហោង​ចេញ​នៅ​ម្ដុំ​កន្លែង​ស្កេន​នោះ ។ ដែល​វា​មើល​ទៅ​ស្គ្រីន​ការពារ​របស់ Galaxy S10 ត្រូវ​មាន​ប្រហោង​ដល់​ទៅ​២ គឺ​ប្រហោង​កាមេរ៉ា​ខាង​មុខ និង​ប្រហោង​ធំ​សម្រាប់​ការ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ។

តែ​សម្រាប់​លោកអ្នក​ដែល​ហ៊ាន​មិន​ប្រើប្រាស់​ស្គ្រីន​ការពារ​ស្កូត​នៅ គឺ​ធ្វើ​ឲ្យ​​រចនាបថ​របស់ Galaxy S10 អាច​ប្រើប្រាស់​ដោយ​ស្និត មិន​មាន​អ្វី​មក​បង្ក​ឲ្យ​អាក្រក់​មើល​នោះ​ទេ ។ បើ​ការ​ប្រើប្រាស់​ត្រូវ​មាន​ប៉ះទង្គិច​ត្រឹម​ក្រចក​ដៃ​នោះ អេក្រង់​របស់ Galaxy S10 ដែល​ក្រាល​ដោយ​កញ្ចក់​ការពារ ជំនាន់​ទី​៦ មក​ស្រាប់​គឺ​មិន​បណ្ដាល​ឲ្យ​ឆ្កូត​នោះ​ទេ ។ តែ​បើ​អ្នក​ប្រើប្រាស់​ឧស្សាហ៍​ត្រូវ​ជាមួយ​កូន​សោ ឬ​របស់​រឹង​ផ្សេងៗ គឺ​វា​នឹង​បណ្ដាល្យ​ឆ្កូត​អេក្រង់​នៅ​ពេល​ប្រើ​យូរ​ខែ​មក ។

ដូច្នេះ​ស្គ្រីន​ការពារ​វា​នៅ​តែ​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​បែប​ថ្នមៗ ព្រោះ​វា​អាច​ឲ្យ​យើង​ងាយស្រួល​នៅ​ពេល​លក់​ចេញ​វិញ​ដោយ​មិន​មាន​លេស​ពី​អ្នក​ទិញ​នោះ​ទេ ។ ហើយ​នេះ​ជា​ព័ត៌មាន​មិន​សូវ​ល្អ​មួយ​សម្រាប់​អ្នក​រង់ចាំ​ចង់​ដឹង​អំពី Galaxy S10 ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក