Feb 13, 2019

Galaxy S10 វីដេអូ​ផ្សព្វផ្សាយ​ខ្លី ដែល​បង្ហាញ​ពី​កាមេរ៉ា​ខាង​មុខ ​អាច​ថត​រូបភាព​ដល់ 4K

នៅ​ដល់​តែ​៧​ថ្ងៃ​ទៀត​ទេ យើង​នឹង​ដឹង​ច្បាស់​អំពី​ផលិតផល​ថ្មី​របស់​ Samsung ដែល​រួម​មាន​ត្រកូល S10 និង​ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន ដែល​រាល់​ឆ្នាំ​គ្រាន់តែ​ត្រកូល​ S បើក​បង្ហាញ​គឺ​ទាក់ទាញ​អ្នក​មើល​វីដេអូ Live បាន​ច្រើន​ស្រាប់​ហើយ ចុះ​ទម្រាំ​មាន​វត្តមាន​ទូរស័ព្ទ​បត់​អេក្រង់​បាន​ទៀត​នោះ ។

វីដេអូ​ដែល​បញ្ចេញ​ឲ្យ​ដឹង​នៅ​ពេល​នេះ​គឺ​សម្រាប់​ទីផ្សារ​ប្រទេស​វៀតណាត ដែល​ជា​ប្រទេស​មាន​រោងចក្រ​របស់ Samsung ផ្ទាល់​តែ​ម្ដង ។ អ្វី​ដែល​យើង​បាន​ដឹង​ត្រួសៗ​គឺ មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ។ មុខងារ​ថត​រូបភាព​តាម​កាមេរ៉ា​ខាង​មុខ​ដល់ 4K និង​ជ្រើសរើស​រូបភាព​ដែល​ស្អាត​ជាង​គេ​ដោយ​ស្វ័យប្រវត្តិ ។ មុខងារ​សាកថ្ម​ល្បឿន​លឿន តែ​វា​លឿន​សមរម្យ មិន​មែន​រឿង​ជាង​គេ​នោះ​ទេ ។






មាន​តែ​រង់ចាំ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា ត្រកូល S10 ឆ្នាំ 2019 នេះ​មាន​កែប្រែ​ពី​ជំនាន់​មុន​អ្វី​ខ្វះ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក