Feb 3, 2019

Redmi កំពុង​ធ្វើការ​​បង្កើត​ទូរស័ព្ទ​ដែល​​ប្រើប្រាស់​​បន្ទះឈីប Snapdragon 855

បន្ទាប់ពី​ការ​ចេញ​លក់​ទូរស័ព្ទ Redmi Note 7 បាន​ជោគជ័យ​​រួច​មក ឥឡូវ​នេះ​ក្រុមហ៊ុន Xiaomi ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​​ត្រៀម​ចេញ​ម៉ូដែល​កំពូល​របស់​ខ្លួន​ដែល​ប្រើប្រាស់​បន្ទះឈីប​ប្រហារ​នាគ Snapdragon 855 ស៊េរី​ឆ្នាំ 2019 ។

លោក Lu Weibing បាន​បង្ហាញ​ព័ត៌មាន​នៅ​លើ​វិបសាយ Weibo ដែល​បាន​បង្ហោះ​រូបថត​របស់​គាត់ និង​នាវិក​របស់​ក្រុមហ៊ុន Redmi នៅ​វិទ្យាស្ថាន R & D Shenzhen Xioami ដែល​ពួកគេ​បាន​ពិភាក្សា​ពី​អនាគត​របស់​ក្រុមហ៊ុន Redmi ដែល​ជា​ប្រេន​ស្ថិត​ក្រោម​ក្រុមហ៊ុន Xiaomi ។  សូម​បញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ក្នុង​ប្រទេស​ចិន​តែងតែ​មាន​​កូន​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ម៉ាក​របស់​ខ្លួន ដែល​មួយ​សម្រាប់​វាយ​លុក​ទីផ្សារ​​ថ្នាក់​ខ្ពស់ និង​មួយ​ទៀត​សម្រាប់​ផលិត​ចែកចាយ​ដល់​ប្រទេស​ក្រីក្រ ឬ​ហៅថា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

Redmi ជា​ទូរស័ព្ទ​ថ្នាក់​មធ្យម និង​ថ្នាក់​ទាប ដូច្នេះ​ការ​សម្រេច​ចិត្ត​ផលិត​ម៉ូដែល​កំពូល​របស់​ខ្លួន​ដែល​ប្រើប្រាស់​បន្ទះឈីប Snapdragon 855 គឺ​ជា​រឿង​រំភើប​មួយ និង​គ្រោះថ្នាក់​ខ្លាំង​មួយ​ដែរ ខណៈ​ដែល Xiaomi មាន​ម៉ូដែល Poco Phone ដែល​មាន​តម្លៃ​ខ្ទង់ $300  តែ​មាន​ប្រើប្រាស់​បន្ទះឈីប Snapdragon 845 ដែល​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​រួច​មក​ហើយ​កាលពី​ឆ្នាំ 2018 ។

ដូច្នេះ​តើ Redmi អាច​ផលិត​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​ប្រើប្រាស់​បន្ទះឈីប​ស៊េរី 2019 គឺ Snapdragon 855ដោយ​លក់​ចេញ​ក្នុង​តម្លៃ​ទាប​ដើម្បី​ឲ្យ​ឈ្នះ​ក្រុមហ៊ុន​ដទៃ​បាន​ឬ​យ៉ាង​ណា ? ៕
__________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក