Feb 24, 2019

Asus Zenfone 6 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ 14 ខែ​មីនា


ក្រុមហ៊ុន​ដែល​ល្បីល្បាញ​ខាង​ផលិត​កុំព្យូទ័រ​ហ្គេម​មួយ​នេះ មិន​សូវ​ជា​ជោគជ័យ​លើ​មុខ​ជំនួញ​ស្មាតហ្វូន​នោះ​ទេ ។ ហើយ​មិន​ទាន់​ឃើញ​ Asus ផលិត​ទូរស័ព្ទ​ឲ្យ​មាន​រូបរាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​​ប្រកួត​ប្រជែ​ជាមួយ iPhone ឬ Samsung នៅ​ឡើយ​ទេ ។ តែ​បើ​ទោះ​ជា​មិន​ទាន់​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ ក៏​ក្រុមហ៊ុនហ៊ុន​មួយ​នេះ​មាន​ទទួល​ជោគជ័យ​លើ​ម៉ូដែល​ទូរស័ព្ទ​ហ្គេម ដែល​ជា​ទូរស័ព្ទ​បង្កើត​ឡើង​ផ្ដោត​លើ និង​មាន​រូបរាង​សម្រាប់​អ្នក​និយម​ហ្គេម ។

មិន​ទាន់​មាន​ការ​ផ្សាយ​លើ​អ៊ីនធឺណិត និង​វីដេអូ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ គឺ​គេ​ប្រទះ​ឃើញ​ការ​ផ្សព្វផ្សាយ​ក្នុង​ទស្សនាវត្ដី​មួយ ដែល​បង្ហាញ​ពី​កាល​បរិច្ឆេទ​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ 12 ខែ​មីនា ខាង​មុខ ។ ការ​ពផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​ MWC 2019។

បើ​វិភាគ​មើល​រូបភាព​ផ្សព្វផ្សាយ​ យើង​អាច​ដឹង​បាន​ថា វា​នឹង​មាន​ប្រើប្រាស់​អេក្រង់​លាត​គ្មាន​ឆក​នោះ​ទេ ដែល​នេះ​ជា​ចំណុច​សំខាន់​នៃ​ស្មាតហ្វូន​ក្នុង​ឆ្នាំ​ 2019 ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក