Feb 23, 2019

Archos Diamond មក​ជាមួយ​មុខងារ​ស្កេន​ខ្ចៅ​ដៃលើ​អេក្រង់ អេក្រង់​គ្មាន​លាត​គ្មាន​ឆក និង​កាមេរ៉ា​ខាង​មុខ​លិប​លៀន


ម៉ាក Archos គឺ​ជា​មាក់​ដែលមក​ពី​ប្រទេស​បារាំង ហើយ​ត្រូវ​បាន​កកើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៨ ដែល​មាន​ផលិត​ដូចជា ទូរស័ព្ទ​ស្មាតហ្វូន ថេប្លេត ឧបករណ៍​ចាក់ Mp3 Mp4 និង​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត ។ រហូត​មក​ដល់​ពេល​នេះ Archos ធ្លាប់​បាន​ផលិត​ទូរស័ព្ទ​មាន​ចំនួន ៣៩ ម៉ូដែល​កន្លង​មក​ហើយ ហើយទូរស័ព្​ទ​កំពូល​ឆ្នាំ​មុន ​​របស់​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ថា Archos Diamond Omega ដែល​វា​មាន​អេក្រង់ 5.73 អ៊ីញ ភ្លោះ 23 មេហ្គាភីកសែល RAM 8GB និង​ថាមពល​ថ្ម 3100mAh ឃើញ​ថា​លក្ខណៈ​សម្បត្តិ​មិន​ទាន់​អាច​ប្រកួត​ជាមួយ​មាក​ដទៃៗ​ទៀត​បាន​ទេ តែ​ដោយសារ​វា​ជា​របស់​ក្រុមហ៊ុន​បារាំង ដូច្នេះ​វា​អាច​ចរាចរណ៍​ក្នុង​តំបន់​អឺរ៉ុប​បាន​យ៉ាង​ងាយស្រួល ។

ចូល​មក​ដល់​សាច់​រឿង​យើងវិញ ក្រុមហ៊ុន Archos បាន​ប្រកាស​ថា​ជំនាន់​បន្ទប់​នេះ​នឹង​មាន​រចនាបថ​ទាន់​សម័យ​ឆ្នាំ 2019 នេះ គឺ​អេក្រង់​លាត​មាន​គែម​តូច ជាពិសេស​គឺ​គ្មាន​ឆក​មក​ជាមួយ​នោះ​ទេ ហើយ​វា​មាន​បច្ចេកវិទ្យា​សំខាន់​ដូចជា កាមេរ៉ា​ខាង​មុខ​លិបលៀន​ដោយស្វ័យប្រវត្តិ មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ។ ហើយ​ចំណែក​រូបរាង​របស់​វា​គឺ​ចុះ​ចំណោម​គេ ​ដែល​លើក​នេះ​វា​អាច​នឹង​មាន​ទីផ្សារ​ច្រើន​ជាង​មុន ។

បើ​និយាយ​អំពី​អេក្រង់​​ជំនាន់​ 2019 នេះ វា​នឹង​ប្រើប្រាស់​អេក្រង់​ប្រភេទ AMOLED ទំហំ 6.39 អ៊ីញ មាន 1080x2340 ភីកសែល សមាមាត្រ​អេក្រង់ 19.5:9 aspect ratio ។ មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ។ បំពាក់​មក​ជាមួយ​បន្ទះឈីប MediaTek Helio P70 និង​មាន RAM 4GB ជាមួយ​ទំហំ​ផ្ទុក 128GB ហើយ​អាច​បន្ថែម​ទំហំ​ផ្ទុក​តាម​កាត microSD ទំហំ 128GB បាន​ថែម​ទៀត​ផង ។

ត្រឡប់​មក​មើល​ផ្នែក​ខាង​ខ្នង​វិញ វា​មាន​កាមេរ៉ា​ភ្លោះ ដែល​មួយ​គ្រាប់​មាន​ទំហំ 16 មេហ្គាភីកសែល​សម្រាប់​ចាប់​យក​រូបភាព​ទូទៅ និង​មួយ​គ្រាប់​ទៀត 5 មេហ្គាភីកសែល សម្រាប់​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រោយ​ថត​ព្រាល ។ សម្រាប់​កាមេរ៉ា​ខាង​មុខ​វិញ​ជា​ប្រភេទ​លិប​លៀន​ដោយស្វ័យប្រវត្តិ​ទំហំ 8 មេហ្គាភីកសែល ដែល​កាមេរ៉ា​បែប​នេះ យើង​ធ្លាប់​ឃើញ​មើល​ម៉ូដែល vivo NEX ។

សម្រាប់​ថាមពល​ថ្ម​មាន​ទំហំ 3400mAh ដែល​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​សាក​ថ្ម​ល្បឿន​លឿន​របស់​ក្រុមហ៊ុន Mediatek ដែល​អាច​សាក​បាន​ល្បឿន 18W ជាមួយ​រន្ធ​សាក​ USB-C ហើយ​មួយ​ម៉ូដែល​នេះ​ក៏​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ និង​ប្រព័ន្ធ​ដំណើរការ Android 9 មក​ផង​ដែរ ។

សម្រាប់​តម្លៃ​គឺ​ប្រហែល $339​ ដែល​នឹង​ចេញ​លក់​ក្នុង​តំបន់​អឺរ៉ុប ចាប់​ពី​ខែ​៣​​ទៅ ។
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក