Feb 13, 2019

Apple កំពុង​សាកល្បង MacBooks​ និង Macs ជាមួយ​មុខងារ​ស្កេន​មុខ និង​ចុច​បញ្ជា​លើ​អេក្រង់


គិត​ថា​ Apple ល្ងង់​ដែល​មិន​នាំ​យក​បច្ចេកវិទ្យា​របស់ ​iPhone យក​មក​ដាក់​លើ Macbook របស់​ខ្លួន ? គិត​ខុស​ហើយ Apple ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ការ​ធ្វើ​ទីផ្សារ​ច្បាស់លាស់ រាល់​ឧបករណ៍​នីមួយៗ​ដែល​ចេញ​លក់​គឺ​មាន​មុខងារ ពិសេស​រៀងៗខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​តម្រូវ​ការ​ទិញ​យក​ទៅ​ប្រើ​​ដោយ​សឹងតែ​មិន​អាច​ចោល​មួយ​ណា​បាន ដូចជា iPad ដែល​នៅ​តែ​មាន​អ្នក​និយម​ទិញ​ប្រើប្រាស់ ព្រោះ​វា​មាន​អេក្រង់​ធំ ។ ចំណែក​កុំព្យូទ័រ​ សម្រាប់​ ipad វិញ​គឺ​ទាល់​យូរ​បាន​អាច​មាន​មុខងារ​ច្រើន​ដូច​លើ macbook ។

ប៉ុន្តែ​ចាប់​តាំង​ពី iPhone មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​មក ឃើញ​ថា​យើង​បាន​លេច​ឮ​ព័ត៌មាន​អំពី​គម្រោងការ​របស់ Apple ជា​ច្រើន ដែល​ត្រូវ​បាន​បន្ថែម​មុខងារ​ថ្មីៗ​មិន​ធ្លាប់​មាន​សម្រាប់​អនាគត​ឧបករណ៍​របស់​ខ្លួន អ្វី​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន​ជាយូរ​មក​ហើយ​នោះ​គឺ Macbook ដែល​អាច​ចុច​បញ្ជា​លើ​អេក្រង់​ផ្ទាល់​ដូច​ទូរស័ព្ទ ឬ​ipad ដែរ ។ ហើយ​មុខងារ​សុវត្ថិភាព​កម្រិត​ខ្លាំង​របស់ Apple គឺ​ស្កេន​ទម្រង់​មុខ​ដើម្បី​ដោះ​សោ ក៏​នឹង​ត្រូវ​នាំ​យក​មក​កាន់​ Macbook ជំនាន់​ថ្មី​ផង​ដែរ ។

នេះ​មិន​មែន​ទាល់​តែ​ទឹក​ចូល​ច្រមុះ​ បាន Apple ប្រឹង​កែប្រែ​ឧបករណ៍​របស់​ខ្លួន​ឲ្យ​ទាន់​សម័យ​នោះ​ទេ ។ នេះ​ព្រោះ​តែ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ដទៃ​ទៀត​វា​មាន​ការ​វិវឌ្ឍន៍​លឿន​ពេក សូម្បី​តែ Samsung ក៏​ប្រឹង​សឹង​តែ​មិន​ទាន់​ទូរស័ព្ទ​ចិន​ដែរ ។ នៅ​ឆ្នាំ​2019 នេះ​យើង​នឹង​បាន​ឃើញ​ iPod និង ipad mini ដែល​ជា​ឧបករណ៍​ខាន​ផលិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ហើយ​ក្នុង​ឆ្នាំ​នេះ Macbook ក៏​នឹង​កែប្រែ​ជា​ច្រើន​ផ្នែក​ទៀត ដូច្នេះ​សម្រាប់​អ្នក​និយម Apple គឺ​ត្រូវ​ត្រៀម​លុយ​​សម្រាប់​ការ​គាំទ្រ​របស់​នាំ​នោះ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក