Feb 17, 2019

បច្ចេកវិទ្យា​បញ្ញា​និមិត្ត AI អាច​បង្កើត​រូបភាព​មនុស្ស​ក្លែងក្លាយ​បាន !!!



គិត​ថា​រូបភាព​ខាង​លើ​នេះ​ពិត​ប្រាកដ ? ខុស​ហើយ គឺ​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​និមិត្ត ដែល​ហៅ​កាត់​ថា​AI ដែល​វា​យក​រូបភាព​មនុស្ស​ផ្សេងៗ យក​មកផ្គុំ​គ្នា បង្កើត​បាន​ជា​រូប​មនុស្ស​​ថ្មី​មួយ​ដែល​មិន​ដែល​មាន​ កន្លង​មក ដូច្នេះ​បច្ចេកវិទ្យា​នេះ​វា​អាច​នឹង​ជួយ​ឲ្យ​មាន​ប្រយោជន៍ ឬ​អាច​បង្ករ​គ្រោះ​ថ្នាក់​បាន បើ​ប្រើប្រាស់​មិន​បាន​ល្អ​ចំគោលដៅ ។

បច្ចេកវិទ្យា GAN ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ 2014 ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត ។ អ្នក​បង្កើត​កម្មវិធី  thispersondoesnotexist.com និង​វិស្វករ​ផ្នែក software លោក  Philip Wang បាននិយាយថា "មាន​មនុស្ស​តិចតួច​ណាស់ ដែល​អាច​ប្រាប់​ថា​រូប​ដែល AI បង្កើត​នេះ​ជា​រូបភាព​ក្លែងក្លាយ ដែល​កាត់​ត​បញ្ចូល​គ្នា​ដោយ​ស្វ័យប្រវត្តិ។ វា​សឹង​តែ​ដូច​រូប​មនុស្ស​ទូទៅ​ទៅ​ហើយ ។ ហើយ​រាល់​២​វិនាទី គេហទំព័រ​ខាង​លើ​នឹង​ធ្វើការ​ផ្សាយ​រូបភាប​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ដោយ AI ។ សូម​ចូល​ទៅ  thispersondoesnotexist.com រួច​ចុច refresh  នោះ​លោកអ្នក​នឹង​ឃើញ​រូប​​ប្លែក​បន្ត​គ្នា​រហូត​អត់​ចេះ​អស់ ។
_________
ប្រភព thispersondoesnotexist.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក