Jan 22, 2019

តោះ​មក​មើល​វីដេអូ​​ព្រាង​របស់ vivo Apex 2019 ដែល​មាន​គែម​កោង​រលោង និង​គ្មាន​ប៉ូតុង​លៀន

APEX គឺ​ជា​កូដ​ឈ្មោះ​របស់​ទូរស័ព្ទ​ Vivo ដែល​សំដៅ​លើ​ម៉ូដែល​អាថ៌កំបាំង ដែល​កាលពី​ឆ្នាំ​មុន​គឺ​ជា​ vivo nex ។ ហើយ​ឥឡូវ​នេះ vivo បាន​បង្កើត​ម៉ូដែល​APEX 2019 មក​ទៀត​ហើយ ដែល​លើក​នេះ​វា​អាច​នឹង​មាន​ឈ្មោះ​ថា​ APEX តែ​ម្ដង ជាមួយ​នឹង​រូបរាង​បែប​តំណក់​ទឹក រោង​គ្រប់​គែម និងមិន​មាន​ប៊ូតុង​ចុច​លៀន​ចេញ​​ដូច​ទូរស័ព្ទ​ទូទៅ​នោះ​ទេ ។

vivo Apex 2019 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី 24 ក្នុង​ខែ​នេះ ដែល​ក្រុមហ៊ុន​ចាប់​ផ្ដើម​ធ្វើការ​ផ្សព្វផ្សាយ​ជា​បណ្ដើរៗ​ហើយ ។ កន្លង​មក​យើង​ធ្លាប់​បាន​ជួប​ទូរស័ព្ទ​ដែល​មាន​ប៉ូតុង​ចុច​ដោយ​ប៉ះៗ​ម្ដង​ហើយ​របស់​ ZTE ហើយ​បច្ចេកវិទ្យា​​ប៊ូតុង​នេះ​អាច​នឹង​យក​មក​ប្រើ​លើ​ម៉ូដែល​ vivo Apex 2019 ដើម្បី​ឲ្យ​រចនាបថ​រលោង​នេះ​ឈាន​ដល់​កម្រិត​កំពូល ដែល​មិន​ទាន់​មាន​អ្នក​ណា​ធ្វើ​ដូច ។

យើង​នៅ​មិន​ទាន់​ដឹង​ថា គែម​អេក្រង់​ vivo Apex 2019 វា​នឹង​កោង​គ្រប់​ជ្រុង​ឬ​យ៉ាង​ណា​ទេ​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​សិន បើ​វា​ពិត​ជា​មាន​គែម​កោង​គ្រប់​ជ្រុង​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ vivo Apex 2019 ក្លាយ​ជា​ទូរស័ព្ទ​ទី​មួយ​ ដែល​មាន​រចនា​បទ​អេក្រង់​កោង​គ្រប់​ជ្រុង ។ ដែល​ទូរស័ព្ទ​សព្វ​ថ្ងៃ​គឺ​មាន​គែម​កោង​តែ​សង្ខាង គឺ​ខាង​ឆ្វេង​និង​ខាង​ស្ដាំ​តែ​ប៉ុណ្ណោះ ដែល​គែម​លើ​ក្រោម​មិន​កោង​នោះ ទេ ៕
_______

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក