Jan 22, 2019

Oppo នឹង​ដាក់​បង្ហាញ​​បច្ចេកវិទ្យា​កាមេរ៉ា​ដែល​អាច​ Zoom​ ប្រភេទ optical បាន 10 ដង​ក្នុង​ព្រឹត្តិការណ៍ MWC, ហើយ​ក៏​ប្រហែល​​ជា Oppo F19

Oppo បាន​បង្ហើប​អំពី​បច្ចេកវិទ្យា​កាមេរ៉ា​ទូរស័ព្ទ​ដែល​អាច​ធ្វើការ​ Zoom បែប optical បាន 10 ដង ដោយ​មិន​ធ្វើ​ឲ្យ​បែក​គុណភាព ហើយ​ឥឡូវនេះ Oppo បាន​បន្ថែម​ទៀត​ថា​ខ្លួន​យក​វា​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ MWC 2019 ដែល​នឹង​រៀបចំ​ធ្វើ​​នៅ​ទីក្រុង​បាសេឡូណា នៃ​ប្រទេស​អេស្ប៉ាញ ។ ដែល​ព្រឹត្តិការណ៍​នេះ​គឺ​ផ្ដោត​លើ​គ្រឿង​ទូរគមនាគមន៍ ដូច្នេះ​ទូរស័ព្ទ និង​ប្រព័ន្ធ​ឥត​ខ្សែ​គឺ​ជា​ប្រធាន​បទ​សំខាន់​ ។

#GetCloser គឺ​ជា​ស្លាក​ដែល Oppo បង្កើត​ឡើង​សម្រាប់​ឲ្យ​យើង​រាល់​គ្នា​ ងាយស្រួល​ចុច​តាមដាន ទាំង​បណ្ដាញ​សង្គម​គ្រប់​ប្រភេទ​មាន​ដូចជា​ Faccbook និង tweeter ។ ហើយ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​វា​នឹង​មាន​នៅ​លើ​ខ្លួន​របស់ Oppo F19 និង F19 Pro ។

សូម​រំលឹក​ដែរ​ថា​កាលពី MWC 2017 ក្រុមហ៊ុន Oppo ធ្លាប់​បាន​បង្ហាញ​កាមេរ៉ា​ទូរស័ព្ទ​ដែល​អាច​ធ្វើការ​Zoom បាន 5 ដង​រួច​មក​ហើយ ដែល​លើក​នេះ​គឺ​ជា​ជោគជ័យ​ថ្មី​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​Zoom មក​កាន់​គ្រាប់​កាមេរ៉ា​ដ៏​តូច​នៅ​លើ​ទូរស័ព្ទ​នេះ ៕

____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក