Jan 23, 2019

កំណែប្រែ​កាមេរ៉ា​មុខ​របស់​ឧស្សាហ៍​កម្ម​ស្មា​ត​ហ្វូ​ន​ ​បាន​ធ្វើអោយ​មានការ​ផ្លាស់​ប្តូរ​ទៅលើ​ការរចនា​រូបរាង​ថ្មី​បំផុត​នៅក្នុង​ឆ្នាំ​ ​2018​ ​

​រយៈពេល​មួយឆ្នាំ​នៃ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ជាច្រើន​នៅក្នុង​ឆ្នាំ​ ​2018​ ​យើង​ឃើញថា​ ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ ​មាន​សមត្ថភាព​ក្នុង​ការ​ថតរូប​ភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ​ការប្រើ​ប្រាស់​ថាមពល​ថ្ម​បាន​យូរ​ ​និង​បន្ទះ​ឈី​ប​ដំណើរការ​លឿន​ជាង​ល្បឿន​នៃ​ពន្លឺ​ថែមទៀត​។​ ​ប៉ុន្តែ​រឿង​មួយ​ដែល​មិន​មានការ​ប្រែប្រួល​នោះ​ ​គឺ​ការប្រើ​ប្រាស់​ ​Notch​។​ ​ ​Notch​ ​ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​គឺ​មាន​ភ្ជាប់​ជាមួយ​នឹង​សេន​ស័រ​ ​Sensors​ ​ជាច្រើន​ដូចជា​រន្ធ​ស្រូប​សំឡេង​ ​និង​កាមេរ៉ា​ ​Selfies​ ​ដែល​ហាក់ដូចជា​មិន​អាច​ដកចេញ​ពី​ ​Notch​ ​បាន​នោះ​ទេ​។​ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ជាច្រើន​ក៏​ព្យាយាម​កាត់បន្ថយ​ទៅលើ​ទំហំ​នៃ​គែម​ព័ទ្ធ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ ​និង​ការ​ធ្វើអោយ​ ​Notch​ ​នៅ​លើ​អេក្រង់​នេះ​កាន់តែ​មាន​ទំហំ​តូច​ប្រៀប​បីដូច​ជា​ចំណុច​តូច​មួយ​ដើម្បី​ឱ្យ​វា​ក្លាយជា​អេក្រង់​ពេញ​គែម​ ​ប៉ុន្តែ​វត្តមាន​នៃ​ ​Notch​ ​គឺ​នៅតែ​មាន​។​

​នៅក្នុង​ឆ្នាំ​ ​2018​ ​គឺជា​ឆ្នាំ​ដែល​មានការ​និយម​ប្រើប្រាស់​ ​"​Notch​"​ ​រហូតដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​គឺ​ក្រុមហ៊ុន​ ​vivo​ ​ធ្វើការ​បំបែក​និន្នាការ​មួយ​នេះ​ ​ហើយ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​លាត​ស្មើ​ពេញ​គែម​តែម្តង​។​ ​ក្រុម​ហុន​នេះ​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​កំណែប្រែ​ថ្មី​របស់​កាមេរ៉ា​ខាងមុខ​តាមរយៈ​ការប្រើ​ប្រាស់​កាមេរ៉ា​លេចឡើង​ ​(​Pop​-​up​)​ ​វិញ​សម្រាប់​ការ​ថតរូប​ភាព​ ​Selfies​ ​ហើយ​វា​ក៏​បិទ​ដំណើរការ​វិញ​ស្វ័យប្រវត្តិ​ផង​ដែរ​នៅពេល​ដែល​អ្នកប្រើ​ប្រាស់​ឈប់​ថត​កាមេរ៉ា​មុខ​ ​Selfie​ ​នោះ​។​

​អ្វី​ទាំងអស់​ចាប់ផ្តើម​ជាមួយនឹង​ក្តី​សុបិន​មួយ​

​ក្រុមហ៊ុន​ ​vivo​ ​បង្ហាញ​ជាលើកដំបូង​នូវ​គំនិត​ច្នៃប្រឌិត​នៃ​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​ពេញ​គែម​ដំបូង​គេ​បំផុត​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិ​ពរ​ណ៍​ ​MWC​ ​ឆ្នាំ​ ​2018​ ​ជាមួយនឹង​វត្តមាន​នៃ​ ​APEX​ ​ហើយ​សារព័ត៌​មាន​ធំៗ​ក៏​ធ្វើការ​ចុះផ្សាយ​ចំណងជើង​ព័ត៌មាន​ធំៗ​ ​និង​ការ​កោតសរសើរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ទស្សនៈ​វិស័យ​នៃ​ការ​គិតខុស​ពី​គេ​នេះ​។​ ​គំនិត​នៃ​ការរចនា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​APEX​ ​FullView​ ​កំណត់​នូវ​ស្តង់ដារ​ថ្មី​នៃ​ការរចនា​រូបរាង​ទៅលើ​ស្មា​ត​ហ្វូ​ននេះ​ ​វា​គឺជា​អេក្រង់​បង្ហាញ​ពេញលេញ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ក្នុង​ការ​រំខាន​នៅក្នុង​ពេល​ដែល​អ្នកធ្វើការ​ទស្សនា​ ​ហើយ​វា​ក៏​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ល្អឥតខ្ចោះ​ជាច្រើន​ទៀត​ដូចជា​បច្ចេកវិទ្យា​ស្កេន​ស្នាម​ម្រាមដៃ​ពាក់កណ្តាល​អេក្រង់​ ​(​Half​-​Screen​ ​In​-​Display​ ​Fingerprint​ ​Scanning​ ​Technology​)​ ​និង​ជាពិសេស​គឺ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ននេះ​។​ ​សម្រាប់​កំណែ​ទៅលើ​កាមេរ៉ា​ថ្មីនេះ​គឺ​អាច​លាក់​ ​proximity​ ​sensor​ ​និង​ ​ambient​ ​light​ ​sensor​ ​ជាមួយនឹង​កាមេរ៉ា​មុខ​ដែល​ដំណើរការ​នៅក្នុង​ពេលធ្វើការ​ថតរូប​ភាព​ ​Selfies​ ​ហើយ​នេះ​គឺជា​បទពិសោធន៍​ថតរូប​ដ៏​អស្ចារ្យ​សម្រាប់​អ្នកប្រើ​ប្រាស់​ថែមទៀត​។​

​ក្រុមហ៊ុន​នេះ​ ​បាន​ចាប់ផ្តើម​កាលពី​ ​3​ ​ឆ្នាំមុន​នេះ​ ​នៅពេល​ដែល​ក្រុមហ៊ុនvivo​ ​គិត​ពី​ការបង្កើត​នូវ​អ្វីមួយ​ដែល​ប្លែក​សម្រាប់​អតិថិជន​របស់​ខ្លួន​។​ ​វា​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ជាច្រើន​ឆ្នាំមុន​ពេល​ក្រុមហ៊ុន​ ​vivo​ ​ធ្វើការ​ដាក់​បង្ហាញ​ ​APEX​ ​ទៅកាន់​ពិភពលោក​។​ ​មនុស្សម្នាក់​អាច​ស្រមៃ​មើល​ថា​ ​តើ​វា​មានការ​រចនា​ខុសគ្នា​ប៉ុន្មាន​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​តេ​ស្ត៍​ ​និង​រុករក​មុន​ពេល​ចាប់ផ្តើម​គំនិត​នេះ​?​ ​ ​នៅពេល​ដែល​គំនិត​នៃ​ស្មា​ត​ហ្វូ​ន​ ​APEX​ ​ត្រូវ​បង្ហាញ​នោះ​ ​អ្នកប្រើ​ប្រាស់​ជាច្រើន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វាគមន៍​ចំពោះ​គំនិត​ថ្មីនេះ​ ​ប៉ុន្តែ​ឆ្ងល់​ថា​តើ​វា​នឹង​នៅតែ​ជា​គំនិត​មួយ​ ​ឬ​ក្លាយជា​ការពិត​នោះ​?​ ​ក្រុមហ៊ុន​ ​vivo​ ​ជឿជាក់​ថា​ ​គំនិត​នេះ​អាច​ជា​ដំណោះស្រាយ​មួយ​ដែល​អាច​សម្រេច​ទៅ​បាន​។​ ​សំណួរ​បន្ទាប់​សម្រាប់​ក្រុមហ៊ុន​ ​vivo​ ​ធ្វើអោយ​ក្តី​សុ​បិន្​ត​របស់​ ​APEX​ ​ក្លាយជា​ការពិត​។​ ​

​គ្រាន់តែ​រយៈពេល​ ​4​ ​ខែ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​ការ​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​MWC​ ​ក្រុមហ៊ុន​ ​vivo​ ​ផ្តល់​នូវ​ការសន្យា​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ក្តី​សុ​បិន្​ត​នៃ​ការរចនា​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​ពេញ​គែម​ក្លាយជា​ការពិត​ជាមួយនឹង​វត្តមាន​នៃ​ស្មា​ត​ហ្វូ​ន​ ​NEX​ ​ផលិត​ឡើងជា​លើកដំបូង​ជាមួយ​កំណែ​ថ្មី​ទៅលើ​កាមេរ៉ា​ខាងមុខ​។​ ​ស្មា​ត​ហ្វូ​ននេះ​ ​មាន​លក្ខណៈ​ពិសេស​ដោយធ្វើ​ការ​កំណែ​ថ្មី​ទៅលើ​កាមេរ៉ា​ខាងមុខ​ ​ហើយ​វា​ត្រូវ​ធ្វើតេស្ត​ដើម្បី​ទប់ទល់​នឹង​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​ធ្វើ​ឱ្យ​វា​អស្ចារ្យ​ទាំង​បច្ចេកវិទ្យា​ ​និង​ភាព​ងាយស្រួល​បំផុត​សម្រាប់​អ្នកប្រើ​ប្រាស់​។​

ការ​ធ្វើ​បេសកកម្ម​ដែលគេ​គិតថា​មិន​អាច​ទៅរួច​

​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខនេះ​ត្រូវ​ចាត់ទុកថា​ជា​បេសកកម្ម​មួយ​ដែល​មនុស្សជា​ច្រើន​មិន​អាច​គិតថា​ទៅរួច​បាន​នោះ​ទេ​ ​នៅពេល​ដែល​វា​មានការ​ផ្លាស់​ប្តូរ​ផ្នែក​ថ្មី​ៗ​ជាច្រើន​ហាក់ដូចជា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​មែនទែន​សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំ​នោះ​។​ ​វា​ពិតជា​សំខាន់​មែនទែន​ដើម្បី​ធានា​ថា​ ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ននេះ​គឺ​ធន់​ក្នុង​ការប្រើ​ប្រាស់​ ​ហើយ​ងាយស្រួល​ប្រើប្រាស់​ថែមទៀត​។​ ​ភាព​ជោគជ័យ​ទៅលើ​កំណែ​កាមេរ៉ា​ថ្មីនេះ​ ​(​ខណៈ​ពេល​ដែល​រក្សា​នូវ​ការរចនា​រូបរាង​ស្តើង​ ​និង​អាច​ជឿ​ទុកចិត្ត​បាន​នោះ​)​ ​គឺ​ពិតជា​មាន​ភាព​លំបាក​ខ្លាំង​មែនទែន​ក្នុង​ការរចនា​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​នេះ​។​ ​ជានិច្ចកាល​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ការបង្កើត​ផលិតផល​ជាច្រើន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​នោះ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​vivo​ ​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ដើម្បី​នាំ​យក​នូវ​កំណែ​ថ្មី​នៃ​កាមេរ៉ា​មុខ​នេះ​សម្រាប់​ដល់ដៃ​របស់​អតិថិជន​នោះ​។​

​ដើម្បី​បង្កើត​នូវ​បន្ទប់​សម្រាប់​ម៉ូ​ឌែ​លនៃ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ​ ​និង​អង់តែន​នេះ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​vivo​ ​ធ្វើការ​រចនា​ឡើងវិញ​ទៅលើ​បន្ទះ​សៀវ​គ្វី​ ​(​PCB​)​ ​ដែល​មាន​រាង​ជា​បន្ទះ​ស្តើង​ដើម្បី​គ្រប​ដណ្តប់​ទៅលើ​គែម​នៃ​រចនាសម្ព័ន្ធ​ខាងក្នុង​របស់​ស្មា​ត​ហ្វូ​ននេះ​។​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​vivo​ ​បន្ថែម​នូវ​ ​Patches​ ​សម្រាប់​ការធានា​ថា​ ​បន្ទះ​សៀគ្វី​ ​PCB​ ​នេះ​មាន​កម្លាំង​គ្រប់គ្រាន់​។​ ​ខណៈ​ពេល​ដែល​ស្រទាប់​ដ៏​ស្មុគស្មាញ​នៃ​ម៉ូឌុល​នេះ​គឺ​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​បច្ចេកវិទ្យា​ជាច្រើន​ ​ខណៈ​ពេល​ដែល​វា​រួមចំណែក​ដល់​សោភ័ណ្​ឌ​ដ៏​ល្អឥតខ្ចោះ​នៃ​ការរចនា​ទៅលើ​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​នេះ​។​ ​

​vivo​ ​បាន​ធ្វើ​កំណែ​ទៅលើ​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​ ​NEX​ ​ជាមួយនឹង​ការ​ធ្វើតេស្ត​ ​និង​ការពិសោធន៍​ទៅលើ​ទម្ងន់​ផង​ដែរ​។​ ​8​ ​ផ្នែក​របស់​ស្មា​ត​ហ្វូ​ន​ ​NEX​ ​ជាមួយនឹង​កំណែ​នៃ​កាមេរ៉ា​មុខ​នេះ​គឺ​ប្រើប្រាស់​នូវ​បន្ទះ​កញ្ចក់​ក្រាស់​នៅ​ផ្នែក​ខាងលើ​។​ ​កាមេរ៉ា​មុខ​តូច​នេះ​អាច​គ្រប់គ្រង​ទៅលើ​ទម្ងន់​ ​11​ ​គីឡូក្រាម​ក្នុង​កាមេរ៉ា​មួយ​ ​នេះ​គឺ​បង្ហាញ​ពី​ភាព​ធន់​ក្នុង​ការប្រើ​ប្រាស់​ ​និង​ការ​ពង្រឹង​ទៅលើ​ការរចនា​នោះ​។​ ​APEXT​ ​និង​ ​NEX​ ​គឺជា​អ្នក​ដែល​ធ្វើការ​ផ្លាស់​ប្តូរ​ទៅលើ​ស្មា​ត​ហ្វូ​នដែ​លប្រើ​ប្រាស់​ ​Notch​ ​ជាមួយនឹង​ដំណោះស្រាយ​ដ៏​អស្ចារ្យ​បំផុត​។​ ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​នេះ​ ​ពេលនេះ​ក្លាយជា​ការពិត​ហើយ​ ​តើ​ឆ្នាំ​ ​2019​ ​នឹង​ក្លាយទៅជា​ ​"​ឆ្នាំ​នៃ​កាមេរ៉ា​លេចឡើង​ ​(​Popup​)​"​ ​ជំនួស​អោយ​ស្មា​ត​ហ្វូ​ន​ ​Notch​ ​វិញ​មែនទេ​?​
​ ​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក