Dec 1, 2018

ប្លែក​និង​ស្អាត​អស់​ស្ទះ​ជាមួយ ZTE nubia X ទូរស័ព្ទ​មាន​អេក្រង់​២​សង្ខាង (មាន​វីដេអូ)

ប្រិយមិត្ត​ប្រហែល​បាន​ដឹង​អំពី​ទូរស័ព្ទ​អេក្រង់​សង្ខាង​របស់​ក្រុមហ៊ុន ZTE ដែល​មាន​ឈ្មោះ​ថា nubia X ដែល​ជា​បច្ចេកវិទ្យា​ថ្មី​មិន​ធ្លាប់​មាន ។ មូលហេតុ​ដែល​ KHGadgets ថា​វា​មិន​ធ្លាប់​មាន​គឺ​ព្រោះ​អេក្រង់​ខាង​ក្រោយ​របស់​វា​មាន​ពណ៌​ដូច​ពណ៌​តួខ្លួន ដែល​យើង​មើល​មិន​ដឹង​ថា​វា​ជា​អេក្រង់​នោះ​ទេ ។ លក្ខណៈ​បែប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​ការ​ទាក់ទាញ ​បើ​ទោះ​ជា​ដាក់​ចោល​មិន​ប្រើ​ក៏​ដោយ ។



តែ​លក្ខណៈ​សំខាន់​ពិត​ប្រាកដ​របស់​វា​គឺ គេ​បំពាក់​អេក្រង់​ខាង​ក្រោយ​ខ្នង​មួយ​ទៀត ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​ខាង​មុខ​លាត​ពេញ​ខ្លាំង មិន​មាន​ឆក ព្រោះ​ឆក​គឺ​ជា​ចំណុច​ដែល​អ្នក​ប្រើ​មិន​ចូលចិត្ត ដូច្នេះ​ទូរស័ព្ទ​នេះ​នៅ​ផ្នែក​ខាង​មុខ​គឺ​មាន​តែ​អេក្រង់​សុទ្ធ​ប៉ុណ្ណោះ ។ សម្រាប់​ថត​វីដេអូ​ឬ​រូបភាព​គឺ​ត្រូវ​បង្វែ​ទូរស័ព្ទ​មិន​ប្រើ​អេក្រង់​ខាង​ក្រោយ​ខ្នង​វា​វិញ ហើយ​គុណភាព​កាមេរ៉ា​គឺ​ពេញ​លក្ខណៈ​ព្រោះ​វា​ប្រើប្រាស់​កាមេរ៉ា​ខាង​ក្រោយ​ដើម្បី​ថត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​កាមេរ៉ា​ខ្លាំង និង​ងាយស្រួល​ថត​រូប​ខ្លួន​ឯង​បាន ៕
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក