Dec 6, 2018

ក្រុមហ៊ុន Xiaomi កំពុង​សំងំ​បង្កើត​បញ្ញា​និមិត្ត​ DeepExposure AI ដែល​មាន​សមត្ថភាព​កែប្រែ​រូបភាព​ដែល​ខ្វះ​ពន្លឺ​ ប្រជែង​ជាមួយ​ Night Sight របស់ Google

មុន​ចូល​ដល់​សាច់​រឿង​​ខ្ញុំ​ចង់​ឲ្យ​លោកអ្នក​ដឹង​ពី​មុខងារ​ថ្មី​មួយ​ក្នុង​កាមេរ៉ា​របស់​ទូរស័ព្ទ​ Google ដែល​មាន​ឈ្មោះ​ថា Night Sight​ ដែល​ជា​មុខងារ​ថ្មី​មួយ និង​ខ្លាំង​ជាង​​គេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ មុខងារ​នេះ​ដំណើរការ​ដោយ​ការ​ថត​រូប​រយៈពេល​ 5 ទៅ​ 6 វិនាទី​ទៅ ដោយ​លោកអ្នក​នឹង​ទទួល​បាន​រូបភាព​ភ្លឺ​ច្បាស់​ដោយ​មិន​បាច់​ភ្លើង Flash ឬ​យក​ទៅ​កែប្រែ​ពន្លឺ​នោះ​ទេ ។ ដែល​បច្ចេកវិទ្យា​នេះ​កំពុង​តែ​ជា​ចំណាប់​អារម្មណ៍​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​ដទៃ​កំពុង​ចង់​បា​ន និង​ចង់​ធ្វើ​ការ​ ។
ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន Xiaomi បាន​បង្ហាញ​ពី​ប្លង់​រូបមន្ត​នៃ​ការ​ធ្វើ​ឲ្យ​រូបភាព​មាន​ពន្លឺ​ខ្សោយ ឲ្យ​ទៅ​ជា​មាន​ពន្លឺ​ភ្លឺ​ច្បាស់​វិញ​ដោយ​ស្វ័យប្រវត្តិ​ដែល​គេ​ហៅថា AI បញ្ញា​សិប្បនិមិត្ត ។ ការ​កែប្រែ​ពន្លឺ​នេះ​គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​វ័យ​ឆ្លាត ហើយ​ពី​មុខងារ​ Auto ដទៃ​ទៀត ។

សម្រាប់​កាមេរ៉ា​ធំៗ​ការ​កែប្រែ​រូបភាព​លែង​ចោទ​ជា​បញ្ហា​ហើយ​ព្រោះ​កាមេរ៉ា​ធំៗ​ទាំង​នោះ​មាន​កម្រិត ​ISO ខ្ពស់​ណាស់ ។ តែ​សម្រាប់​កាមេរ៉ា​ទូរស័ព្ទ​នៅ​មាន ISO ទាប​ ដូច្នេះ​គេ​ត្រូវ​ការ​បញ្ញា​និមិត្ត​មក​ជួយ​កែ​សម្រួល​ពន្លឺ​ឡើង​វិញ ដោយ​ភាព​វ័យ​ឆ្លាត ។
សូម​បញ្ជាក់​ដែរ​ថា កាមេរ៉ា​ទូរស័ព្ទ​ដែល​មាន​កម្រិត​ ISO ខ្ពស់​ជាង​គេ​នៅ​ពេល​នេះ គឺ​កាមេរ៉ា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន SONY ដែល​មាន​កម្រិត​ ISO ខ្ពស់​ដល់​ទំហំ 12800​ តែ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ចាប់​អារម្មណ៍​ច្រើន​ឡើយ នេះ​ក៏​ដោយសារ​បច្ចេកវិទ្យា​ AI បាន​ភាព​ជឿន​លឿន​ខ្លាំង ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​ល្មមៗ​ក៏​អាច​ថត​បាន​ច្បាស់​នៅ​ពេល​យប់​ផង​ដែរ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក