Dec 3, 2018

បែក​ធ្លាយ ​ថ្ងៃ​ប្រកាស​និង​លក្ខណៈ​មួយ​ចំនួន​នៃ Vivo NEX S2 អេក្រង់​ភ្លោះ កាមេរ៉ា​៣គ្រាប់ ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់

ស៊េរី​ទូរស័ព្ទ​ Vivo NEX បាន​មក​ដល់​ជំនាន់​ទី​២​ហើយ ហើយ​ក៏​ត្រៀម​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី​11 ខែ​នេះ​ផង​ដែរ ដែល​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ​មួយ​នេះ KHGadgets បាន​បន្ត​តាម​ដាន និង​លើក​យក​ម​ចុះ​ផ្សាយ​ខ្លះៗ​ហើយ តែ​នៅ​ពេល​នេះ​យើង​ខ្ញុំ​មាន​ព័ត៌មាន​បន្ថែម​ទៀត​អំពី​កំពូល​ទូរស័ព្ទ​មួយ​ស៊េរី​នេះ ។ សូម​មើល​លក្ខណៈ​ដែល​ទើប​ទទួល​បាន​ក្នុង​ថ្ងៃ​នេះ ៖

៙ លក្ខណៈ​ត្រួសៗ​របស់ Vivo NEX 2 ៖

  • ប្រើប្រាស់​ស៊ីម​កាត​បាន​២
  • អេក្រង់​ប្រភេទ Super AMOLED គ្មាន​ឆក លាត​ពេញ​គែម
  • ទំហំ​អេក្រង់ 6.59 អ៊ីញ 1080 x 2316 ភីកសែល (កំហាប់​ភាព​ច្បាស់ ~388ppi )
  • សម្រាប់​អេក្រង់​មួយ​ទៀត​មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​នៅ​ឡើយ
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS
  • ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (10 nm)
  • CPU Octa-core  (2.8 GHz, Quad Core + 1.8 GHz, Quad core)
  • GPU Adreno 630
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​៣​គ្រាប់ 12 + 5 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ប្រហែល ​8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម​ USB 2.0, Type-C 1.0
  • កម្លាំង​សាក 22W
  • ទំហំ​ថ្ម​ 4000 mAh
  • ពណ៌ ខ្មៅ









Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក