Dec 1, 2018

Vivo NEX នឹង​ចេញ​លក់​នៅ​តំបន់​អឺរ៉ុប​ក្នុង​តម្លៃ $960

ភាព​ស្ងប់​ស្ងាត់​នៃ Vivo NEX មិន​មែន​មាន​ន័យ​ថា​វា​គ្មាន​អ្នក​ទិញ ឬ​ទូរស័ព្ទ​ត្រូវ​បាន​ហួស​ស៊េរី​នោះ​ទេ ទាំង​លក្ខណៈ​សម្បត្តិ​និង​មុខងារ​របស់ Vivo NEX គឺ​នៅ​តែ​អាច​រាប់​ចាត់​ទុក​ជា​ទូរស័ព្ទ​កំពូល​ក្នុង​ឆ្នាំ​ 2018 នេះ​ដដែល ហើយ​បើ​និយាយ​ពី​មុខងារ​និង​បច្ចេកវិទ្យា​របស់ Vivo NEX គឺ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ចម្លង​តាម​នៅ​ឡើយ​ទេ ។

ឥឡូវ​នេះ​មាន​ព័ត៌មាន​បង្ហើប​ថា​ក្រុមហ៊ុន Vivo នឹង​ចេញ​លក់ NEX ​នៅ​ក្នុង​ទឹកដី​អឺរ៉ុប ​ក្នុង​តម្លៃ​ខ្លួន​ប្រហាក់​ប្រហែល $960 ជាមួយ​នឹង​ការ​បង់​ពន្ធ​រួច ។ ហើយ​សម្រាប់ Vivo NEX ជំនាន់​ទី​ 2 របស់​ខ្លួន ​បាន​​កែប្រែ​ឲ្យ​រឹត​តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត និង​រក្សា​បាន​អេក្រង់​លាយ​ពេញ​​​ដោយ​គ្មាន​ឆក​ ព្រោះ​គឺ​ការ​បំពាក់​អេក្រង់​សង្ខាង​ដែល​ធ្វើ​ឲ្យ Vivo NEX 2 ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​៣​គ្រាប់​មិន​អេក្រង់​២ ដំបូង​គេ​លើ​ពិភពលោក ។

៙ លក្ខណៈ​ត្រួសៗ​របស់ Vivo NEX 2 ៖

  • ប្រើប្រាស់​ស៊ីម​កាត​បាន​២
  • អេក្រង់​ប្រភេទ Super AMOLED គ្មាន​ឆក លាត​ពេញ​គែម
  • ទំហំ​អេក្រង់ 1080 x 2316 ភីកសែល (កំហាប់​ភាព​ច្បាស់ ~388ppi )
  • សម្រាប់​អេក្រង់​មួយ​ទៀត​មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​នៅ​ឡើយ
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS
  • ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (10 nm)
  • CPU Octa-core (4x2.7 GHz Kryo & 4x1.7 GHz)
  • GPU Adreno 630
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​៣​គ្រាប់ 12 + 5 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ប្រហែល ​25 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម​ USB 2.0, Type-C 1.0
  • កម្លាំង​សាក 22W
  • ទំហំ​ថ្ម​នៅ​មិន​ទាន់​ដឹង
  • ពណ៌ ខ្មៅ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក