Dec 7, 2018

នេះ​ជា​វីដេអូ​ខ្លី​មួយ ​បង្ហាញ​ពី​ការ​ប្រើប្រាស់ Vivo NEX 2 ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​២​សង្ខាង

ឥឡូវ​នេះ​យើង​ដឹង​ថា​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់ vivo NEX 2 នឹង​មាន​អេក្រង់​ពីរ​ដែល​មួយ​មាន​​ទំហំ 6.59 អ៊ីញ ជា​អេក្រង់​លាត​ពេញ និង​មួយ​ទៀត​ទំហំ 5.5 អ៊ីញ​នៅ​ខាង​ក្រោយ ជា​អេក្រង់​ទី​២​សម្រាប់​ថត​រូបភាព​ខ្លួន​ឯង ។
នៅ​ក្នុង​វីដេអូ​យើង​បាន​ឃើ្​ពី​ការ​បង្ហាញ​ដោយ​យក​ម្រាម​ដៃ​ចំនួន​៣ អូស​កាត់​ទទឹង​អេក្រង់​ទូរស័ព្ទ​ដើម្បី​ផ្លាស់ប្ដូរ​អេក្រង់​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ និង​ពី​ខាង​ក្រោយ​ទៅ​ខាង​មុខ ។ ដែល​មាន​ន័យ​ថា​ទូរស័ព្ទ​នេះ​មិន​ដំណើរការ​អេក្រង់​ទាំង​២​ព្រម​គ្នា​នោះ​ទេ ។

បើ​និយាយ​ទៅ ទូរស័ព្ទ  Vivo NEX 2 នេះ​បង្កប់​ដោយ​បច្ចេកវិទ្យា​ថ្មី​ច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​​រៀន​ប្រើ​មួយ​រយៈ​ទើប​អាច​ស្ទាត់​នឹង​ទូរស័ព្ទ​មួយ​នេះ​បាន ។ ហើយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បច្ចេកវិទ្យា​ថ្មី ធុញ​នឹង​ទូរស័ព្ទ​ដដែល​សព្វ ប្រាកដ​ជា​ត្រូវ​ត្រៀម​លុយ​ទិញ​ទូរស័ព្ទ​មួយ​នេះ​មិ​ខាន ព្រោះ​មុខងារ និង​កាមេរ៉ា​ចេញ​ថ្មី​របស់​វា ទាក់​ទាញ និង​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់​ដែល​ចង់​បាន​កាមេរ៉ា​ថត​រូប​​ខ្លួន​ឯង​ដែល​ស៊ី​ដាច់គេ ។

៙ លក្ខណៈ​ត្រួសៗ​របស់ Vivo NEX 2 ៖

  • ប្រើប្រាស់​ស៊ីម​កាត​បាន​២
  • អេក្រង់​ប្រភេទ Super AMOLED គ្មាន​ឆក លាត​ពេញ​គែម
  • ទំហំ​អេក្រង់ 6.59 អ៊ីញ 1080 x 2316 ភីកសែល (កំហាប់​ភាព​ច្បាស់ ~388ppi )
  • អេក្រង់​ទី​២ មាន​ទំហំ​5.5 អ៊ីញ
  • សម្រាប់​អេក្រង់​មួយ​ទៀត​មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​នៅ​ឡើយ
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS
  • ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (10 nm)
  • CPU Octa-core  (2.8 GHz, Quad Core + 1.8 GHz, Quad core)
  • GPU Adreno 630
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​៣​គ្រាប់ 12 + 5 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ប្រហែល ​8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម​ USB 2.0, Type-C 1.0
  • កម្លាំង​សាក 22W
  • ទំហំ​ថ្ម​ 4000 mAh
  • ពណ៌ ខ្មៅ
____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក