Dec 6, 2018

បែកធ្លាយ​រូបភាព​ស្រស់ៗ​នៃ Vivo NEX 2 ដែល​មាន​មុខងារ​កាមេរ៉ា​បែប 3D ជំនួយ​សម្រស់​មិន​ធ្លាប់​មាន​ពី​មុខ​មក

KHGadgets បាន​ចុះ​ផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​នៃ​កំពូល​ទូរស័ព្ទ​កាមេរ៉ា selfie មាន​អេក្រង់​ដល់​ទៅ​២​សង្ខាង ។ Vivo NEX 2 ជា​ទូរស័ព្ទ​ដែល​មិន​ត្រូវ​ការ​កាមេរ៉ា​ខាង​មុខ​នោះ​ទេ ព្រោះ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​វា មាន​អេក្រង់​មួយ​ផ្ទាំង​ទៀត​ដែល​​អាច​ឲ្យ​លោកអ្នក​ថត​រូបភាព selfie ដោយ​ប្រើ​គ្រាប់​កាមេរ៉ា​ខាង​ក្រោយ​នោះ​តែ​ម្ដង ។ ដែល​លើក​នេះ​វា​មាន​មុខងារ និង​រូបរាង​កម្មវិធី កាន់​តែ​ស៊ីជម្រៅ​លើស​ម៉ូដែល​មុនៗ​ទៅ​ទៀត ។

បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ថត​រូបភាព selfie ជាមួយ​បញ្ញា​សិប្បនិមិត្ត​បែប 3D ដែល​មិន​ធ្លាប់​មាន​ពី​មុខ​មក មាន​លទ្ធភាព​កែប្រែ​រូប​រាង​របស់​អ្នក​បាន​មិន​​ធម្មតា ។ វា​មាន​មុខងារ​ថ្មី​ដែល​ហៅ​ថា Lunar Ring ដែល​សម្រាប់​ចុច​បង្វិល ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​កែ​សម្រួល​រូបថត​ពេល​កំពុង​ថត វា​មាន​មុខងារ​រូបថត​ 3D ដែល​ត្រូវ​ជាមួយ​នឹង​ Facebook ដែល​ទើប​តែ​នឹង​ចេញ​មុខងារ​ថត​រូប​បែប 3D ដែល​មាន​ចលនា​រំកិល​នៅ​ពេល​អូស​រូបភាព​ចុះ​ឡើង ។

៙ លក្ខណៈ​ត្រួសៗ​របស់ Vivo NEX 2 ៖

  • ប្រើប្រាស់​ស៊ីម​កាត​បាន​២
  • អេក្រង់​ប្រភេទ Super AMOLED គ្មាន​ឆក លាត​ពេញ​គែម
  • ទំហំ​អេក្រង់ 6.59 អ៊ីញ 1080 x 2316 ភីកសែល (កំហាប់​ភាព​ច្បាស់ ~388ppi )
  • អេក្រង់​ទី​២ មាន​ទំហំ​5.5 អ៊ីញ
  • សម្រាប់​អេក្រង់​មួយ​ទៀត​មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​នៅ​ឡើយ
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS
  • ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (10 nm)
  • CPU Octa-core  (2.8 GHz, Quad Core + 1.8 GHz, Quad core)
  • GPU Adreno 630
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​៣​គ្រាប់ 12 + 5 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ប្រហែល ​8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម​ USB 2.0, Type-C 1.0
  • កម្លាំង​សាក 22W
  • ទំហំ​ថ្ម​ 4000 mAh
  • ពណ៌ ខ្មៅ





________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក