Dec 6, 2018

vivo​ ​ប្រកាស​ថា​ ​ទូរស័ព្ទ​ជំនាន់​ក្រោយ​របស់​ខ្លួន​នឹង​ប្រើប្រាស់​នូវ​ច្ចេ​ក​វិទ្យា​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​ ​5G​ ​ហើយ​!​

​នៅ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​ ​5G​ ​នឹង​ក្លាយជា​ប្រធានបទ​ក្ដៅ​គគុក​មួយ​សម្រាប់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​នា​នា​នៅជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ ​រហូតមកដល់​ពេលនេះ​ ​យើង​សង្កេតឃើញ​ថា​ ​មាន​ក្រុមហ៊ុន​ជាច្រើន​វា​បាន​នឹង​កំពុងតែ​ធ្វើ​តេ​ស្ត៍​សាកល្បង​ ​និង​បញ្ចូល​បច្ចេកវិទ្យា​ដ៏​ថ្មីសន្លាង​មួយ​នេះ​ ​ទៅលើ​ប្រភេទ​ ​Device​ ​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ហើយ​ ​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ ​vivo​ ​ជាដើម​។​ ​ដោយក្រុម​ហ៊ុន​នេះ​ ​បាន​បង្ហាញ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​របស់​ទូរស័ព្ទ​ខ្លួន​ ​ដែល​ភ្ជាប់​ជាមួយនឹង​ ​5G​ ​នៅ​កម្មវិធី​ ​International​ ​Sysmposium​ ​on​ ​ICT​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​
​រលឹក​ដល់ពេល​វេលា​កាលពី​ ​2​ ​ឆ្នាំមុន​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ ​vivo​ ​បាន​រៀបចំ​សំណុំ​ឯកសារ​ជាង​ ​1500​ ​ឯកសារ​សំរាប់​អង្គការ​ ​3GPP​ ​ដែល​ជា​ស្ថាប័ន​មួយ​ដែល​មានការ​ទទួល​ស្គាល់​ស្ដ​ង់​ដារ​អន្តរជាតិ​។​ ​ជា​លទ្ធផល​ក្រុមហ៊ុន​ ​vivo​ ​គឺ​បានសម្រេច​ការងារ​ជាច្រើន​ហើយ​ ​ដោយ​នៅ​ឆ្នាំក្រោយ​នឹង​មាន​ស្មា​ត​ហ្វូ​នដ៏​អស្ចារ្យ​មួយ​ដែល​ភ្ជាប់​ជាមួយ​នឹង​ច្ចេ​ក​វិទ្យា​ថ្មី​ៗ​ ​ក៏ដូចជា​ ​5G​ ​នេះ​ ​ផ្ទាល់​តែម្ដង​។​
​យ៉ាងណាក៏ដោយ​ ​អ្វី​ៗ​បាន​ត្រៀម​ទុក​រួចជាស្រេច​ ​តែ​អ្វី​ដែល​គួរឲ្យ​បារម្ភ​នោះ​គឺថា​ ​បច្ចេក​វិទ្យា​អ៊ី​ន​ធើ​ណែ​ត​ល្បឿន​ ​5G​ ​ដែល​ក្រុមហ៊ុន​ចែកចាយ​បណ្ដាញ​អ៊ីនធឺណិត​ ​តាម​ប្រទេស​និ​មួយ​ៗ​នោះ​ ​អាច​នឹង​ ​Update​ ​ដូច​ការ​រំពឹង​ទុក​ដែរ​ ​ឬក៏​អត់​តែប៉ុណ្ណោះ​។​ ​





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក