Dec 6, 2018

vivo​ ​បន្ត​ក្នុង​ការស្រាវជ្រាវ​ទៅលើ​បច្ចេកវិទ្យា​ ​5G​ ​ហើយនឹង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​

​នៅពេល​នេះ​ ​ក្រុមហ៊ុន​ ​vivo​ ​បាន​នឹង​កំពុងតែ​បោះជំហាន​ក្នុង​ការប្រកួត​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ ​ដូចជា​ ​Xiaomi​,​ ​Samsung​,​ ​Motorola​ ​Oppo​,​ ​OnePlus​ ​និង​ ​Apple​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​ក្រុមហ៊ុន​ ​vivo​ ​បាន​បន្ត​ធ្វើការ​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ ​5G​ ​ដែល​មិន​ត្រឹមតែ​សម្រាប់​ការប្រើ​ប្រាស់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ជាច្រើន​នោះ​ទេ​ ​ប៉ុន្តែ​ក្រុមហ៊ុន​មាន​គោលដៅ​សម្រាប់​បំពាក់​នៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដូចជា​នាឡិកា​ដៃ​​​ ​និង​តន្ត្រី​ផង​ដែរ​ ​ដែល​អាច​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នេះ​បាន​ថែមទៀត​ផង​។​

​ក្រុមហ៊ុន​នេះ​ ​បាន​ធ្វើការ​ជាមួយនឹង​ដៃគូ​សហការ​ជាច្រើន​នៅ​លើ​ពិភពលោក​ដូចជា​ក្រុមហ៊ុន​ ​Qualcomm​,​ ​Haier​,​ ​TCL​ ​និង​ ​Midea​ ​ជាដើម​ ​ដែល​វិសាលភាព​នៃ​ការងារ​នេះ​ ​គឺជា​សហ​អភិវឌ្ឍ​សម្រាប់​ផលិតផល​ ​និង​សេវាកម្ម​ជាច្រើន​ថែមទៀត​។​ ​លោក​ ​Nipun​ ​Marya​ ​ដែល​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​ ​vivo​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប្រាប់​ទៅកាន់​ ​BusinessLine​ ​ថា​ ​“​vivo​ ​កំពុងតែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រុមហ៊ុន​ដឹក​នាំ​ធំៗ​ ​នៅ​លើ​ឧស្សាហកម្ម​នេះ​នៅ​លើ​ពិភពលោក​សម្រាប់​សេវាកម្ម​ ​5G​ ​និង​ផលិតផល​ជាច្រើន​ទៀត​។​ ​យើង​នឹង​វាយតម្លៃ​ទៅលើ​ភាពជា​ដៃគូ​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា​នៅក្នុង​ជំហាន​បន្ត​មួយទៀត​ ​បើ​ទោះបីជា​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​កំពុងតែ​បន្ត​មានការ​ខាតបង់​ក៏ដោយ​។​ ​

​លោក​ ​Marya​ ​បាន​និយាយ​បន្ត​ថា​ ​“​យើង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​ដោយ​នឹង​ត្រូវការ​ពេលវេលា​ផង​ដែរ​។​”​ ​vivo​ ​កំពុងតែ​ស្វែងរក​នូវ​ភាពជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន​ ​នៅ​ក្នុង​ប្រ​ទេ​ឥណ្ឌា​សម្រាប់​សមាសភាគ​ជាច្រើន​។​ ​បច្ចុប្បន្ន​នេះ​ ​vivo​ ​កំពុងតែ​ធ្វើការ​នាំចូល​នូវ​សមាសភាគ​ជាច្រើន​ចេញពី​ប្រទេស​ចិន​ ​ស្រប​ពេល​ដែល​ ​Xiaomi​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​បាន​ពិភាក្សា​ជាមួយនឹង​ដៃគូ​សមាសភាគ​ជាច្រើន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ​។​
​លោក​ ​Marya​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​“​យើង​នៅ​មិនទាន់​អាច​ធ្វើការ​រក​ប្រភព​ផ្គត់ផ្គង់​នៃ​សមាសភាគ​ជាច្រើន​នៅក្នុង​តំបន់​បាន​នៅឡើយ​ទេ​ ​ប៉ុន្តែ​យើង​ជិត​គ្រប់គ្រងvivo​ ​នឹង​ធ្វើការ​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ការផលិត​នៅក្នុង​ប្រទេស​ឥណ្ឌា​ ​ដោយធ្វើ​ឡើង​នៅក្នុង​រោងចក្រ​ ​Greater​ ​Noida​ ​របស់​ខ្លួន​។​ ​រោងចក្រ​ ​Greater​ ​Noida​ ​នេះ​ ​អាច​ធ្វើការ​ផលិត​ស្មា​ត​ហ្វូ​នបា​នប្រ​ហែល​ជា​ ​25​ ​លាន​គ្រឿងក្នុង​មួយឆ្នាំ​។​ ​សម្រាប់​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់​ក្រុមហ៊ុន​ ​Vivo​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​គឺ​ផលិត​នៅក្នុង​រោងចក្រ​នេះ​។​ ​គាត់​និយាយ​បន្ថែម​ថា​ ​“​យើង​នៅ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​នោះ​ទេ​ថា​តើ​ ​ការ​វិនិយោគ​បន្ថែម​ទៅលើ​ ​Greater​ ​Noida​ ​នេះ​ ​ឬទៅ​កាន់​ទីកន្លែង​ផ្សេងទៀត​នោះ​។​”​ ​សម្រាប់​ការ​បង្កើន​ទៅលើ​ការ​វិនិយោគ​នេះ​ ​នឹង​ធ្វើ​ឱ្យ​មានការ​កំណើន​របស់​ក្រុមហ៊ុន​ ​vivo​ ​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ​2014​ ​ក្រុមហ៊ុន​នេះ​ ​គឺជា​ក្រុមហ៊ុន​ធំ​បំផុត​ទី​ ​2​ ​ដែល​លក់​បាន​ស្មា​ត​ហ្វូ​ន​ច្រើនជាង​គេ​បន្ទាប់ពី​ក្រុមហ៊ុន​ ​Samsung​ ​។​ ​ក្រុមហ៊ុន​ ​Vivo​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​នេះ​ ​គឺ​រក​ប្រាក់ចំណូល​កើនឡើង​ជិត​ ​2​ ​ដង​ ​នៅ​ត្រឹម​ថ្ងៃទី​ ​31​ ​ខែមីនា​ ​ឆ្នាំ​ ​2018​ ​នេះ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​៕​


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក