Dec 4, 2018

គំរូ​ព្រាង​ទូរស័ព្ទ Samsung Galaxy S10 Lite ដែល​មាន​អេក្រង់​ក្រង់ Infinity-O និង​កាមេរ៉ា​ខាង​ក្រោយ​៣​គ្រាប់

បើ​និយាយ​ទៅ​អេក្រង់ Infinity-O មិន​មែន ជា​អ្វី​ដែល ​Samsung ចង់​បាន​នោះ​ទេ វា​គ្រាន់តែ​ជួយ​ដោះ​ទាល់​ នូវ​ទូរស័ព្ទ​ដែល​ចង់​មាន​អេក្រង់​លាត​ខ្លាំង និង​មាន​គែម​តូច​បំផុត​មួយ ។ បច្ចេកវិទ្យា​ Infinity-O នេះ​វា​​នឹង​បង្កើត​ស្នាម​ជុច​ខ្មៅ​មួយ​នៅ​លើ​អេក្រង់ ដែល​នៅ​ពេល​យើង​មើល​វីដេអូ​យើង​នឹង​ឃើញ​វា តែ​សម្រាប់​ការ​ប្រើប្រាស់​កម្មវិធី​នោះ​វា​មើល​មិន​សូវ​ដឹង​នោះ​ទេ ដោយសារ​ កាមេរ៉ា​ដែល​បំពាក់​​នៅ​ផ្នែក​ខាង​មុខ​វា​នៅ​ជាប់​ក្នុង​អេក្រង់ វា​ស្ថិត​នៅ​ក្បែរៗ ​ម៉ឺនុយ ដែល​ជា​ហេតុ​មិន​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់ ។

ដូច្នេះ​ហើយ​អ្នក​រចនា​គាត់​​ក៏​បាន​បង្កើត​រូបរាង​របស់ Galaxy S10 Lite ឡើង​ជាមួយ​នឹង​អេក្រង់ Infinity-O ដែល​មាន​កូន​កាមេរ៉ា​នៅ​ក្នុង​អេក្រង់ ដែល​ការ​ចនា​និង​ដាក់​ឈ្មោះ​ថា Lite នេះ គឺ​មក​ពី​សង្ឃឹម​ថា​ Samsung អាច​នឹង​ចេញ​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ខាង​​ក្នុង​អេក្រង់​ដែល​មិន​ធ្វើ​ឲ្យ​មាន​ស្នាន​ខ្មៅ​ដូច​ប្រជ្រុយ​នោះ​ឡើយ ហើយ​តម្លៃ​ក៏​ថ្លៃ​តាម​ហ្នឹង​ដែរ ។ ដូច្នេះ​ការ​បំពាក់​អេក្រង់ Infinity-O សម្រាប់​ម៉ូដែល ​Lite គឺ​ជា​ជ្រើស​ល្អ​បំផុត ដើម្បី​កុំ​ឲ្យ​វា​ឡើង​ថ្លៃ​ទាំងអស់​គ្នា​ពេក គឺ​មាន​ម៉ូដែល​ទាប​និង​ម៉ូដែល​ខ្ពស់ ។ សូម​ទស្សនា​​គំរូ​រូបភាព Samsung Galaxy S10 Lite








Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក