Dec 6, 2018

បែកធ្លាយ​កញ្ចក់​ខាង​មុខ​នៃ​ទូរស័ព្ទ Samsung Galaxy M20 ដែល​មាន​ម៉ូដ​ឆក​បែប​តំណក់​ទឹក

ការ​អង្គុយ​មើល​មុខ​គេ​ហូប​អី​បាន​ត្រូវ​បញ្ចប់ ដោយ​នៅ​ពេល Samsung បាន​ហក់​ចូល​ក្រុម​ឆក​នឹង​គេ​ដែរ​ហើយ ដោយ​នៅ​ពេល​នេះ​មាន​ការ​បែកធ្លាយ​នូវ​កញ្ចក់​មុខ ដែល​​ធ្វើ​ឲ្យ​យើង​មើល​ដឹង​ច្បាស់​ៗតែ​ម្ដង​នៃ​ម៉ូដ​ឆក​បែប​តំណក់​ទឹក ស្រដៀង​នឹង​ម៉ូដ​របស់​ក្រុមហ៊ុន​ vivo និង Oppo ផង​ដែរ ។
អេក្រង់​នោះ​មាន​ទំហំ 5.6 អ៊ីញ ហើយ​ជា​ប្រភេទ ​Super AMOLED ជាមួយ​នឹង ​resolution 1080p + ។ មាន​អ្នក​ឆ្ងល់​ជា​ច្រើន​ដែល​​ Samsung សម្រេច​​យក​ម៉ូដ​អេក្រង់​នេះ​យក​មក​ប្រើប្រាស់ ខណៈ​ដែល​អ្នក​ប្រើប្រាស់​ជុំ​វិញ​ពិភពលោក បាន​ចាត់​ថ្នាក់​អេក្រង់​ម៉ូដ Infinity-O (ដែល​មាន​ប្រើ​លើ Galaxy A8s) ថា​ល្អ​ជាង និង​ជា​ជម្រើស​ថ្មី​សម្រាប់​ឆ្នាំ​ 2019 មិន​គួរ​ណា​Samsung ចេញ​អេក្រង់​នេះ​លើ​ម៉ូដែល Galaxy M20 បែប​នេះ​សោះ ។
 នេះ​គ្រាន់តែ​ជា​មតិ​ដែល​ KHGadgets ដក​ស្រង់​តែ​ប៉ុណ្ណោះ យើង​ខ្ញុំ​ជឿ​ថា​ប្រាកដ​ជា​មាន fan របស់ Samsung ដែល​ចង់​ឲ្យ​មាន​ម៉ូដ​តំណក់​ទឹក​សម្រាប់​ម៉ូដែល Samsung ណាមួយ ។
ទូរស័ព្ទ Samsung Galaxy M20 ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ជា​ទូរស័ព្ទ ដែល​មាន​មធ្យម ជាមួយ​លក្ខណៈ​ស្តង់ដារ​​នៃ​ការ​ប្រើប្រាស់​ដោយ​បាន​បំពាក់​ជាមួយ​នឹង​បន្ទះឈីប Exynos 7885 ។ វា​ជម្រើស RAM 3GB ជាមួយ​ទំហំ​ផ្ទុក 32GB និង RAM 4GB ជាមួយ​ទំហំ​ផ្ទុក 64GB ។ សម្រាប់​ទំហំ​ថ្ម តាម​ពាក្យ​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​មក​ថា​អាច​នឹង​មាន​ទំហំ 3300mAh ដែល​ជា​ទំហំ​ល្មម​សម្រាប់​អ្នក​មិន​លេង​ហ្គេម​ច្រើន គ្រាន់តែ​ឆែក​អ៊ីនធឺណិត​តិច​តួច ។

សម្រាប់​ផ្នែក​កាមេរ៉ា​វិញ M20 អាច​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ 16 មេហ្គាភីកសែល និង​កាមេរ៉ា​ផ្នែក​ខាង​មុខ​មាន​ទំហំ​ 5 មេហ្គាភីកសែល ។ វា​មិន​មាន​កាមេរ៉ា​ភ្លោះ​នោះ​ទេ ដូច្នេះ​វា​អាច​នឹង​អត់ ឬ​ខ្សោយ​ខាង​ថត​រូបភាព​ឲ្យ​ព្រាល​ផ្ទៃ​ខាង​ក្រោយ ។

ការ​បង្ហាញ​ខ្លួន គឺ​អាច​នឹង​ចេញ​នៅ​ដើម​ឆ្នាំ​2019 ដែល​ចាត់​ទុក​ទូរស័ព្ទ​សម្រាប់​អ្នក​មាន​លុយ​តិច​ដើម្បី​ទិញ​ប្រើប្រាស់ ។
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក