Dec 7, 2018

ប្រទះឃើញ Samsung Galaxy A50 ជាមួយ​បន្ទះឈីប Exynos 7610 និង​ដំណើរការ​ដោយ Android 9 Pie

រូបភាព​តំណាង
រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ទូរស័ព្ទ​ Samsung បាន​បែក​ធ្លាយ​រូប​រាង​និង​លក្ខណៈ​សម្បត្តិ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ឈ្មោះ​សំគាល់​ទូរស័ព្ទ​ទាំង​នោះ​មាន​ដូចជា 20 ឬ 50 ។ មិន​មែន​ខ្ទង់​រាយ​ដូច​មុន​ទៀត​ទេ នេះ​អាច​មក​ពី​ភាព​ជោគជ័យ​នៃ​ទូរស័ព្ទ huawei ដែល​ប្រើ​ឈ្មោះ P10 P20 ទើប​ធ្វើ​ឲ្យ Samsung ឆ្នាំ​នេះ​ដាក់​ឈ្មោះ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​មាន​លេខ​២​ខ្ទង់​បែប​នេះ ។

ឥឡូវ​នេះ​គេ​ឃើញ​មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​មួយ​ចំនួន​អំពី​ម៉ូដែល​ថ្មី​ដែល​មាន​ឈ្មោះ​ថា Samsung Galaxy A50 មាន​លេខ​សំគាល់ (SM-A505FN) បាន​បង្ហាញ​ខ្លួន​លើ Geekbench (ដែល​ជា​គេហទំព័រ​វាស់​ល្បឿន​ទូរស័ព្ទ) ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ទូរស័ព្ទ​នេះ​មាន​ប្រើ​បន្ទះឈីប Exynos 7610 (10nm) ជាមួយ CPU 2.3GHz x 4 និង 1,6GHz x 4 ហើយ​មាន GPU Mali-G72 MP3 ។

សម្រាប់​ដំណើរការ​តែ​មួយ core វា​មាន​ល្បឿន​លឿន​ជាង Samsung Galaxy A9 (2018) ដែល​ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ភ្លោះ៤​គ្រាប់​ទៅ​ទៀត ។

តែ​នៅ​ពេល​តេស្ដ​ល្បឿន​ទាំង​អស់​នៃ CPU វា​បែរ​ជា​មាន​ល្បឿន​យឺត​ជាង Samsung Galaxy A9 (2018) ទៅ​វិញ ។

Samsung Galaxy A50 មាន​ RAM ទំហំ 4GB ជា​មួយ​ទំហំ​ផ្ទុក​ឯកសារ​មាន 64GB និង 128GB ។ សម្រាប់​ព័ត៌មាន​ផ្សេងៗ​ទៀត​ យើង​ខ្ញុំ​នឹង​បន្ត​ផ្សាយ​នៅ​ពេល​បាន​ព័ត៌មាន​បន្ថែម​ទៀត ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក