Dec 4, 2018

បន្ទាប់​សម័យ​ចុង​ក្រោយ​របស់ OnePlus 6T បាន​បន្ថែម​មុខងារ equalizer កែប្រែ​សំឡេង​ឲ្យ​កាស​ឥត​ខ្សែ Bluetooth

ទូរស័ព្ទ OnePlus 6T បាន​បោះបង់​រន្ធ​ដោត​កាស 3.5mm ដែល​នេះ​ជា​បញ្ហា​របស់​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​មាន​កាស​ជា​ប្រភេទ​ឥត​ខ្សែ​វិញ​។ ហើយ​សម្រាប់​មុខងារ​កែប្រែ​សំឡេង equalizer គឺ​មាន​សម្រាប់​តែ​កាស​មាន​ខ្សែ​តែ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ OnePlus បាន​បញ្ចេញ​កំណែ Update បន្ថែម​មុខងារ​ខាង​លើ​ឲ្យ​មាន​សម្រាប់​កាស​ឥត​ខ្សែ​ហើយ ។

នៅ​ក្នុង​កំណែ version 9.0.7 នៃ Oxygen OS គេ​ក៏​បាន​បន្ថែម​មុខងារ​ការ​តភ្ជាប់​​តាម Bluetooth ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ និង​ជួយ​សន្សំ​ថ្ម​ទូរស័ព្ទ​តាម​ WiFi ដែល​នៅ​ពេល​ទូរស័ព្ទ​ទុក​ចោល និង​ពេល​ទូរស័ព្ទ​បើ​ប្រើប្រាស់ ។ សម្រាប់​ផ្នែក​កាមេរ៉ា​ក៏​ដូច​គ្នា​នេះ​ដែល អាច​នឹង​រំពឹង​ថា​មាន​ការ​កែប្រែ​ឲ្យ​ប្រសើរ​ជាង​នេះ​បាន ។ និង​ចុង​ក្រោយ​នេះ​ក៏​មាន​ការ​កែប្រែ​លើ​ផ្នែក wallpaper ដែល​មាន​បញ្ហា​នៅ​ពេល​ចាក់​សោ​អេក្រង់​ផង​ដែរ ។

Changelog:

  • System
    • Improved Bluetooth stability for better connectivity
    • Optimized stability for Wi-Fi connection
    • Optimized standby power consumption
    • Fixed display issues for lock screen wallpaper
    • General bug fixes and improvements
  • Camera
    • Improved performance for slow-motion videos
  • Earphone
    • Audio tuner for Bluetooth earphones
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក