Dec 7, 2018

Microsoft បញ្ជាក់​អំពី​កម្មវិធី​បើក​អ៊ីនធឺណិត Chromium ដែល​យក​ធ្វើ​ជា​គ្រោង​នៃ Microsoft Edge ជំនាន់​ថ្មី

ក្រុមហ៊ុន Microsoft បាន​ចេញ​មក​បញ្ជាក់​អំពី​កម្មវិធី​បើក​អ៊ីនធឺណិត Chromium ដែល​នឹង​មក​ជំនួស ​Edge ដែល​ជា Browser របស់​ខ្លួន​មាន​ល្បឿន​លឿន​ណាស់​ដែរ តែ​មិន​ពេញ​និយម

វិញ​ទៅ​កាន់​អតីតកាល​វិញ យើង​នឹង​បាន​ដឹង​អំពី​កម្មវិធី​ Browser ដ៏​អន់​​ឈ្មោះ​ថា Internet Explorer (ហៅ​កាត់​ថា​IE) ដែល​ជា browser ដែល​មាន​គេ​បើក​ប្រើ​តែ​នៅ​ពេល​គេ​​setup windows រួច​ហើយ ដើម្បី​ជា​ស្ពាន​ចម្លង​ទៅ​ទាញ​យក browser ដទៃៗ​ទៀត​ដែល​មាន​ដូចជា ​Chrome និង firefox ។ Microsoft ដឹង​ថា​កម្មវិធី​របស់​ខ្លួន​អន់​បើក​អ៊ីនធឺណិត​យឺត និង​ងាយ​ឆ្លង​មេរោគ តែ​ក្រុមហ៊ុន​ខ្លួន​នៅ​តែ​មិន​ខ្វាយខ្វល់ ។

រហូត​មក​ដល់​ជំនាន់​ Windows 10 ទើប​ក្រុម​ហ៊ុន​មួយ​នេះ​យក​ចិត្ត​ទុក​ដាក់​ខ្លះ​អំពី​កម្មវិធី browser របស់​ខ្លួន​ដោយ​បាន​បញ្ចេញ​កម្មវិធី Microsoft Edge ដែល​មាន​ទំហំ​តូច​ស្រាល អាច​បើក​អ៊ីនធឺណិត​បាន​លឿន តែ​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ភ្ញាក់​ផ្អើល​មួយ​ប្រាវ រួច​ក៏​ស្ងាត់​លែង​មាន​អ្នក​ប្រើប្រាស់ ។

និយាយ​ពី​អ្នក​ប្រើប្រាស់ គឺ​ពួក​គាត់​យល់​និង​ដឹង​ថា​កម្មវិធី​មួយ​ណា​ដែល​ល្អ​សម្រាប់​គាត់ ដូចជា Chrome របស់​ Google ដែល​មាន​Addon ច្រើន​និង​មាន​ហ្គេម​តូចៗ​នៅ​ក្នុង​ផ្សារ​ថែម​ទៀត​ផង ។ ហើយ​ជា​ពិសេស​គឺ​ដំណើរការ​លឿន បើក​មើល​វីដេអូ​ធំៗ​បាន​ល្អ។ សម្រាប់​អ្នក​អភិវឌ្ឍន៍​វិញ Chrome គឺ​ជា​កម្មវិធី browser ស្តង់ដារ​របស់​ពួក​គេ សម្រាប់​តេស្ដ​កូដ​ផ្សេងៗ មាន​ន័យ​ថា​កូដ​ដើរ​បាន​ល្អ​ជាមួយ Chrome ។
ចុះ​សម្រាប់​កម្ពុជា​យើង​វិញ​តើ​ chrome ល្អ​ដែរ​ឬ​​ទេ ?
បាទ KHGadgets សូម​និយាយ​ថា Chrome មិន​មែន​លេខ​១ សម្រាប់​កម្ពុជា​យើង​ទេ ព្រោះ​មាន​មុខងារ​ជា​ច្រើន​ដែល​ Chrome មិន​បាន​បំពេញ​ឲ្យ​កម្ពុជា ដែល​មាន​ដូចជា កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ , បង្ហាញ​អក្សរ​ខ្មែរ​មិន​ច្បាស់​ ចេញ​មក​ស្ដើងៗ​ស្រាល ដែល​មុខងារ​ទាំង​២​ធំ​​នេះ គឺ​មាន​លើ​Firefox ជា​យូរ​មក​ហើយ ។ ជា​ឧទាហរណ៍​សូម​មើល​គេហទំព័រ​ KHGadgets នេះ​ចុះ តើ​អត្ថបទ​មាន​របៀប​យ៉ាង​ណា​ដែរ បើ​ប្រៀបធៀប​ជាមួយ​​គេហទំព័រ​ធំៗ​នៅ​កម្ពុជា​ដែល​សរសេរ​រតេតរតូត ។

ជា​ចុង​ក្រោយ​យើង​និង​រង់ចាំ​មើល​កម្មវិធី  browser របស់ ​Microsoft ដែល​ផលិត​ឡើង​ដោយ​យក Chrome មក​កែច្នៃ​ចេញ​ជា​កម្មវិធី​ឈ្មោះ Chromium ថា​តើ​លើស Chrome បច្ចុប្បន្ន​​កម្រិត​ណា​ដែរ ៕
Microsoft Edge

________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក