Dec 6, 2018

លក្ខណៈ​សម្បត្តិ Meizu C9 និង Meizu C9 Pro ទូរស័ព្ទ​លំដាប់​ទាប​តម្លៃ​ចាប់​ពី $100

សម្រាប់​ទី​ផ្សារ​កម្ពុជា នៅ​ពេល​ឮ​ឈ្មោះ​ម៉ាក Meizu អាច​នឹង​មាន​អ្នក​ច្រឡំភ័ន្ត​នឹង​ម៉ាក​ទូរស័ព្ទ Xiaomi ។ ថ្វីត្បិត​តែ Meizu មិន​សូវ​មាន​ម៉ូដែល​​ច្រើន តែ​គេ​បន្ត​ឃើញ​ក្រុមហ៊ុន​មួយ​នេះ​តែ​ងតែ​មាន​វត្តមាន​ម៉ូដែល​រាល់​ឆ្នាំ និង​ចេញ​លក់​លើ​ទីផ្សារ​មិន​សូវ​ស្ងាត់​នោះ​ទេ ។

ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ​នេះ គឺ​មាន​គោលការណ៍​មិនសូវ​​ខុស​ពី​ Samsung ប៉ុន្មាន​ទេ​នៅ​លើ​ផ្នែក​អេក្រង់​ គឺ​រាល់​ទូរស័ព្ទ Meizu មិន​ចូល​ចិត្ត​​ម៉ូដ​អេក្រង់​ឆក ។ ប៉ុន្តែ​ !!! មាន​តែ​ម៉ូដែល Meizu X8 មួយ​ដែរ ដែល​កើត​មក​មាន​ម៉ូដ​ឆក តែ​ឆក​របស់  Meizu X8 គឺ​មាន​ជម្រៅ​រាក សឹង​តែ​មិន​ដឹង​ថា​មាន​ឆក ។ ចុច​ទី​នេះ​ស្វែងយល់​ពី Meizu X8

ចូល​មក​ដល់​សាច់​រឿង​របស់​យើង​វិញ ឥឡូវ​នេះ Meizu បាន​ចេញ​ម៉ូដែល​ចំនួន ២ ដែល​មាន​ត្រកូល C នោះ គឺ Meizu C9 និង Meizu C9 Pro  ជា​ប្រភេទ​ទូរស័ព្ទ​មាន​រូបរាង​បុរាណ គែម​លើ​ក្រោម​ធំ តែ​មាន​តម្លៃ​ថោក​សមរម្យ​សម្រាប់​ទីផ្សារ​ក្នុង​ខ្ទង់ $100 ឡើង​ទៅ ។

៙ លក្ខណៈ​របស់ Meizu C9 ៖

  • ទំហំ 146.2 x 71.2 x 9.7 mm
  • ទម្ងន់ 150 g
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IGZO IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 5.45 អ៊ីញ​
  • Resolution 720 x 1440 ភីកសែល សមាមាត្រ 18:9 ratio (កំហាប់​ភាព​ច្បាស់ ~295 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8 (Oreo) ជាមួយ​និង​ផ្ទៃ​ចុច​បញ្ជា Flyme UI
  • បន្ទះឈីប Unisoc SC9832E
  • CPU Quad-core 1.3 GHz Cortex-A53
  • GPU Mali-820MP1
  • RAM 2 GB 
  • ​អង្គ​ផ្ទុក 16 GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 128 GB
  • កាមេរ៉ា​ខាង​ក្រោយ 13 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 3000 mAh
  • ពណ៌​ខ្មៅ និង​ខៀវ

៙ លក្ខណៈ​របស់ Meizu C9 Pro ៖

  • ទំហំ 146.2 x 71.2 x 9.7 mm
  • ទម្ងន់ 150 g
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IGZO IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 5.45 អ៊ីញ​
  • Resolution 720 x 1440 ភីកសែល សមាមាត្រ 18:9 ratio (កំហាប់​ភាព​ច្បាស់ ~295 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8 (Oreo) ជាមួយ​និង​ផ្ទៃ​ចុច​បញ្ជា Flyme UI
  • បន្ទះឈីប Unisoc SC9832E
  • CPU Quad-core 1.3 GHz Cortex-A53
  • GPU Mali-820MP1
  • RAM 3 GB 
  • ​អង្គ​ផ្ទុក 32 GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 128 GB
  • កាមេរ៉ា​ខាង​ក្រោយ 13 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 3000 mAh
  • ពណ៌​ខ្មៅ និង​ មាស

សម្រាប់​ទូរស័ព្ទ​ទាំង​២​ម៉ូដែល​នេះ មាន​លក្ខណៈ​ដូច​គ្នា​សឹង​តែ​ទាំង​ស្រុង ខុស​គ្នា​តែ​ទំហំ RAM និង​ទំហំ​ផ្ទុក និង ពណ៌​តែ​ប៉ុណ្ណោះ ។ ទូរស័ព្ទ​នេះ​អាច​ជា​ជ្រើស​សម្រាប់​អ្នក​មាន​លុយ​តិច និង​សម្រាប់​អ្នក​ទើប​ប្រើ​ទូរស័ព្ទ ។
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក