Dec 6, 2018

រូបភាព​ចាប់​កាន់ Huawei nova 4 ដែល​មាន​អេក្រង់​មាន​រន្ធ​កាមេរ៉ា និង​ខ្នង​ក្រោយ​ស្រដៀង P20

ទូរស័ព្ទ​ដែល​មាន​ខ្នង​ខាង​ក្រោយ​ស្អាត នៅ​ពេល​នេះបាន​ទៅ​លើ​ក្រុមហ៊ុន Huawei ហើយ​សម្រាប់​មុខងារ​កាមេរ៉ា​៣​សម្រាប់​ទូរស័ព្ទ​នៅ​ក្នុង​ពេល​នេះ​គឺ​មិន​ទាន់​មាន​អ្នក​ណា​អាច​យក​ឈ្នះ Huawei បាន​នៅ​ឡើយ​ទេ​ខាង​ផ្នែក​ថត​រូបភាព និង​ Zoom ចូល ។

ឥឡូវ​នេះ​យើង​ទទួល​បាន​រូបភាព​ចាប់​កាន់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី​ដែល​មាន​អេក្រង់​លាត និង​កាមេរ៉ា​ចោះ​រន្ធ​ ដែល​ម៉ូដ​អេក្រង់​បែប​នេះ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន ​Samsung ហៅ​ថា Infinity-O ។ ហើយ​សម្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​នៃ Huawei nova 4 គឺ​មាន​លក្ខណៈ​រចនាបថ​លំនាំ​នឹង​ទូរស័ព្ទ​ P20 ដែល​មាន​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ​តម្រៀប​​ជា​ជួរ​បញ្ឈរ ។

ទូរស័ព្ទ​នេះ​មិន​ទាន់​បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ ដែល​គេ​សង្ស័យ​ថា​វា​នឹង​ប្រើប្រាស់​បន្ទះឈីប Kirin 980 ដែល​ជា​បន្ទះឈីប​លំដាប់​កំពូល​របស់​ក្រុមហ៊ុន Huawei ។ តែ​ដោយ​យោង​តាម​ស៊េរី​មុនៗ​នៃ​ត្រកូល nova អ្នក​វិភាគ​សង្ឃឹម​ថា​វា​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប​ត្រឹម Snapdragon 710 ដែល​ជា​បន្ទះឈីប​កម្រិត​បង្គួរ​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​វា​ស្ថិត​ក្នុង​តម្លៃ​ខ្លួន​មិន​ថ្លៃ​ខ្លាំង​ពេក ៕




________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក