Dec 4, 2018

Huawei nova 4 ដែល​មាន​កាមេរ៉ា​ខាង​មុខ​ក្នុង​​អេក្រង់​ នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ 17 ខែ​ធ្នូ​នេះ

មិន​ទាន់​ដាច់​ឆ្នាំ​ផង ពិភព​ទូរស័ព្ទ​បាន​ចាប់​ផ្ដើម​ប្រកួត​គ្នា​បន្ត​ទៀត​ហើយ ដែល​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ គឺ​មាន​ការ​ប្រកួត​គ្នា​រវាង​ទូរស័ព្ទ​មាន​ឆក​តូច ឆក​ធំ ឆក​ម៉ូដ​តំណក់​ទឹក ជាដើម ។ ហើយ​សម្រាប់​ចុង​ឆ្នាំ​នេះ​គឺ​ជា​ពេល​ដែល​ទូរស័ព្ទ​ស្មាតហ្វូន​បំពាក់​អេក្រង់​ដែល​មាន​កាមេរ៉ា​ក្នុង​អេក្រង់​វិញ​ម្ដង ដែល​ម៉ូដ​នេះ​គេ​ឃើញ​តែ​មាន​នៅ​លើ​ Samsung Huawei និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ។
តែ​អ្វី​ដែល​ពិសេស​គឺ Huawei បាន​កំណត់​ថ្ងៃ​នឹង​ដាក់​បង្ហាញ​ខ្លួន​រួច​ហើយ​ដែល​នៅ​ចំ​ថ្ងៃ 17 ខែ​ធ្នូ​នេះ តែ​សម្រាប់​លក្ខណៈ​របស់​ទូរស័ព្ទ​មួយ​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។ វា​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប​ធុន​ល្មម Kirin 970 ដែល​ប្រសើរ​ជាង​ជំនាន់ nova 2s (Kirin 960) បន្តិច​ដែរ ។ ព្រោះ​វា​ជា​ទូរស័ព្ទ​​ដែល​បង្កើត​មក​ដើម្បី​វាយ​លុក​ទីផ្សារ​ថ្នាក់​កណ្ដាល ដែល​អាច​និយាយ​បាន​ថា​វា​បង្កើត​មក​សម្រាប់​វៃ​ជាមួយ vivo V11 ឬ Oppo F9 ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក