Dec 4, 2018

Google និង​ជួសជុល​បញ្ហា​ទូរស័ព្ទ ​Pixel 3 នៅ​ត្រង់​​ផ្នែក RAM និង eSIM ជាមួយ​កំណែ​ Update ក្នុង​ខែ​ធ្នូ​នេះ

ក្រុមហ៊ុន Google បាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ចេញ​កំណែ Update ឲ្យ​ទូរស័ព្ទ​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​ឈ្មោះ Pixel 2, Pixel 2 XL, Pixel 3 និង Pixel 3 XL ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ការ​គ្រង់គ្រង RAM មិន​បាន​ល្អ ។ លើស​ពី​នេះ​ទៀត​ Google បាន​បន្ថែម​ការ​គាំទ្រ​ដល់​មុខងារ eSIM ដែល​ជា​ស៊ីម​ជាប់​ក្នុង​ម៉ាស៊ីន​ទូរស័ព្ទ​តែ​ម្ដង ដែល​ត្រូវ​ទៅ​ក្រុមហ៊ុន​ដើម្បី​ភ្ជាប់ ឬ​ប្ដូរ​លេង​ស៊ីម  ។
សម្រាប់​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​ទៀត​គឺ​មាន​ទាក់ទង​នឹង​ប្រព័ន្ធ​សុវត្ថិភាព ដែល​តែងតែ​ចេញ​មក​បន្ទាន់​សម័យ​ជា​រៀង​រាល់​ខែ ដែល​តាម​យើង​សង្កេត​មើល​ឃើញ ។ សូម​បញ្ជាក់​ថា​ស្មាតហ្វូន Pixel 3 និង Pixel 3 XL គឺ​មាន​បញ្ហា​ជា​ហូរ​ហែ តាំង​ពី​ថ្ងៃ​ចេញ​លក់​រហូត​មក​ដល់​ពេល​នេះ ដែល​អាច​ចាត់​ទុល​ថា​ជា​ស្មាតហ្វូន​ដែល​មាន​ព័ត៌មាន​អំពី​បញ្ហា​ច្រើន ជាង​គេ​ក្នុង​ឆ្នាំ​ 2018 នេះ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក