Dec 1, 2018

សេវាកម្ម Google Hangouts នឹង​ត្រូវ​បិទ​ឈប់​ដំណើរការ​នៅ​ឆ្នាំ 2020

មក​ដល់​ពេល​មាន​ប្រិយមិត្ត​ជា​ច្រើន​មិន​ទាន់​ដឹង​ពី Google Hangouts នៅ​ឡើយ​ផង សូម្បី​តែ​ខ្ញុំ​ដែល​ជា​អ្នក​ប្រើ​សេវាកម្ម​ Google ជា​ច្រើន​ក៏​មិន​​ដែល​បាន​ប្រើប្រាស់ Google Hangouts នោះ​ទេ ។ Google Hangouts គឺ​ជា​កម្មវិធី​ទំនាក់ទំនង​ជា​អក្សរ​ សំឡេង និង​វីដេអូ​ដែល​បង្កើត​ឡើង​ដើម្បី​ប្រកួត​ជាមួយ Skype ដែល​ត្រូវ​បាន​ទិញ​យក​ដោយ Mocrosoft ។

មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដែល​ត្រូវ​ការ​ទិញ​យក Skype ដើម្បី​បង្កើត​សេវាកម្ម Chat របស់​ខ្លួន​ឲ្យ​ខ្លាំង​ឡើង​ព្រោះ​បច្ចេកវិទ្យា​របស់ Skype អាច​ឲ្យ​ការ​ Chat បាន​ដំណើរការ​ល្អ​មិន​រអាក់រអួល បើ​ទោះជា​ល្បឿន​អ៊ីនធឺណិត​ដើរ​យឺត​ក៏​ដោយ ។ បន្ទាប់​ពី Microsoft បាន​ទិញ​យក Skype រួច​មក ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​នានា​មាន​ដូចជា Facebook និង Google ពិចារណា​បង្កើត​ថ្មី​ដោយ​ខ្លួនឯង និង Facebook បាន​ទិញ​យក​ Whatsapp ដើម្បី​ឲ្យ​សេវាកម្ម Messenger របស់​ខ្លួន​មាន​ភាព​ស្រប​ច្បាស់ មិន​ចម្លង​គេ និង​ជួយ​ឲ្យ​ប្រព័ន្ធ Chat របស់​ Facebook មាន​ភាព​ប្រសើរ​ឡើង ។ តែ​មក​ដល់​ពេល​នេះ Facebook Messenger គ្មាន​អ្វី​ប្រសើរ​នោះ​ទេ គឺ​រអាក់រអួល សឹង​តែ​ថា​ចាញ់ Telegram ផង ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ​នេះ​ជា​ដំណឹង​ល្អ​មួយ​ដែល​ Google សម្រេច​ចិត្ត​បិទ​សេវាកម្ម Google Hangouts ចោល​ព្រោះ​គ្មាន​អ្នក​ប្រើប្រាស់ និង​ Google មាន​សេវាកម្ម​ស្រដៀង​នេះ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មិន​ដឹង​ថា​ត្រូវ​ប្រើ​មួយ​ណា​ឲ្យ​ប្រាកដ ។ ចំណែក​ឯ​សេវា​កម្ម Google+ ដែល​ជា Social Network បង្កើត​ឡើង​ដើម្បី​ប្រកួត​ជាមួយ Facebook នោះ​ក៏​ទទួល​បរាជ័យ​នឹង​ត្រូវ​បិទ​​នៅ​ឆ្នាំ​ 2019 ខាង​មុខ​នេះ​ដែរ ។ បើ​និយាយ​ទៅ​ Google បើក​ទូលាយ​ឲ្យ​មាន​សេវាកម្ម​ច្រើន​ពេក មិន​ច្បាស់​មួយ​ណា វា​ផ្ទុយ​ពី Apple ដែល​តែងតែ​បង្កើត​អ្វី​តែ​មួយ និង​ផ្ដោត​ខ្លាំង​លើ​សេវាកម្ម​នោះ ។
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក