Dec 6, 2018

Galaxy Note9 ពណ៌​ស បាន​មក​ដល់​ទឹក​ដី​ឥណ្ឌា​ហើយ បន្ទាប់​ពី​ចេញ​លក់​នៅ​តៃវ៉ាន់​រួច

បន្ទាប់​ពី​បង្ហាញ​វត្តមាន​នៃ​ពណ៌​ថ្មី ដែល​ជា​ពណ៌​ស​សម្រាប់​ម៉ូដែល Galaxy Note9 នោះ​រួច​មក​នៅ​ក្នុង​ទឹកដី​តៃវ៉ាន់ ឥឡូវ​នេះ​វា​ត្រូវ​បាន​នាំ​យក​ទៅ​លក់​នៅ​ទឹក​ដី​មហា​យក្ស​ឥណ្ឌា​វិញ​ម្ដង ។ តាម​ប្រិយមិត្ត​ជា​ច្រើន​បាន​សម្ដែង​ការ​ខក​ចិត្ត​ដោយសារ​តែ​ Samsung ធ្វើ​យុទ្ធការ​ចេញ​ពណ៌​ស​តាម​តំបន់​ដែល​ធ្វើ​ឲ្យ Fan មួយ​ចំនួន​ធំ​ពិបាក​នឹង​រក​ទិញ​យក​មក​ប្រើប្រាស់​នា​ខែ​ធ្លាក់​ទឹក​កក​នេះ​នេះ​ណាស់ ។

សម្រាប់​ព័ត៌មាន​លម្អិត​ដែល​ថា​ Galaxy Note9 ពណ៌​ស នឹង​ចេញ​លក់​នៅ​ហាង​ណា​ខ្លះ​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។ សូម​បញ្ជាក់​ដែរ​ថា​សម្រាប់​ពណ៌​ស ឬ​ពណ៌​ព្រិល​ស​នេះ​គឺ​ជា​ពណ៌​ទី៥​នៃ​ម៉ូដែល Galaxy Note9 (2018) នេះ ហើយ​ក៏​ជា​ពណ៌​ទាក់​ទាញ​ជាង​ផង​ដែរ ៕








_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក