Dec 3, 2018

ប្រវត្តិ​ប្រយុទ្ធ​គ្នា​រវាង​ជា​យូរ​ណាស់​មក​ហើយ ទូរស័ព្ទ​ហ្គេម និង ម៉ាស៊ីន​ហ្គេម​ចល័ត

​ពេល​ដែល​​មាន​វត្តមាន​កូន​ម៉ាស៊ីន​ហ្គេម​ចល័ត​ ដែល​យើង​តែងតែ​ស្គាល់​ច្បាស់​ជាង​គេ​នៅ​ពេល​នោះ​គឺ Game Boy នោះ​ក៏​ជា​ពេល​ ​ដែល​ទូរស័ព្ទ​ហ្គេម​ត្រូវ​បាន​ចាប់​ផ្ដើម​បង្កើត​ដំបូង​ស្ថិត​ក្រោម​ប្រព័ន្ធ​ដំណើរការ ​ Symbian OS ជា​ស្នាដៃ​ផលិត​របស់​ក្រុមហ៊ុន Nokia មាន​ស៊េរី​ដំបូង​គឺ Nokia N-Gage ។ ក្នុង​ជំនាន់​នោះ​វា​មិន​មាន​លក្ខណៈ​ស៊ី​ដាច់​គ្នា​នោះ​ទេ ដោយសារ​កម្រិត Hardware ​នៅ​ទាប តែ​មនុស្ស​ជំនាន់​នោះ​ពេញ​និយម​លេង​ហ្គេម​លើ​ទូរស័ព្ទ​ដោយសារ​វា​ងាយស្រួល​យក​តាម​ខ្លួន និង​អាច​ស្ដាប់​ចម្រៀង​មើល​វីដេអូ​បាន ។
ស្ថិត​ក្នុង​សម័យ​កាល Hardware មាន​ភាព​សំបូរ​បែប មាន​អេក្រង់​ធំៗ​រហូត​ដល់ ៤អ៊ីញ ៥​អ៊ីញ​ ៦អ៊ីញ​នោះ​ក៏​ជា​ពេល​ដែល Sony បាន​បង្កើត​ម៉ាស៊ីន​ហ្គេម PSP (PlayStation Portable) នាំ​យក​ហ្គេម​កម្រិត PS1 យក​មក​លេង​បែប​ចល័ត​បាន ចំណែក​ថ្ម​មាន​ទំហំ​សម​ល្មម​អាច​លេង​ជាប់​ ២ ទៅ ៣ ​ម៉ោង​ផង​ដែរ​ ។ ​ម៉ាស៊ីន​មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​រហូត​មាន​កំណែ​ Update ដល់​ជំនាន់​ទី​២ គឺ PSP (PlayStation Portable) ។

ដោយ​សារ PSP មាន​ហ្គេម​ច្រើន និង​ល្អៗ​លេង​បាន​ធ្វើ​ឲ្យ​ Sony បាន​គម្រោង​​បង្កើត​ទូរស័ព្ទ PSP ដែល​ដំណើរការ​ដោយ​Android តែ​ការ​បង្កើត​នៅ​ពេល​នោះ​វា​ស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ Android អាច​លេង​ហ្គេម​ PSP បាន និង​ជា​សំណាង​អាក្រក់​ដែល​ហ្គេម​ទូរស័ព្ទ​ក៏​កំពុង​ចាប់​ផ្ដើម​រីក​ចម្រើន​ផង​ដែរ ។ ធ្វើ​ឲ្យ​ហ្គេម​ PSP កាន់​តែ​ខ្សត់​អ្នក​លេង​និង​អ្នក​ផលិត​រហូត​ដល់​ Sony ប្រកាស​បោះបង់ PSP ចោល ហើយ PSP Vita ក៏​កំពុង​ជួប​រឿង​បែប​នេះ​ផង​ដែរ ។

ចូល​មក​ដល់​សម័យ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​ហ្គេម​ទូរស័ព្ទ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​កម្រិត​ក្រាហ្វិក​របស់​វា​អាច​និយាយ​បាន​ថា​សឹង​តែ​ដូច​ទៅ​នឹង​កុំព្យូទ័រ​ទៅ​ហើយ ដោយ​គេ​មិន​ទាន់​ដំឡើង​ក្រាហ្វិក​ឲ្យ​វា​ច្បាស់​ខ្លាំង​ពេក​ទេ ព្រោះ​​ទូរស័ព្ទ​មិន​ទាន់​ CPU ដែល​ខ្លាំង​នៅ​ឡើយ​ដូច្នេះ ទូរស័ព្ទ និង​ហ្គេម​ទូរស័ព្ទ​សព្វ​ថ្ងៃ​កំពុង​រត់​ក្នុង​ជំនាន់​អភិវឌ្ឍន៍​ មិន​ទាន់​អាច​ជំនួស​ហ្គេម​កុំព្យូទ័រ​បាន​ទាំង​ស្រុង​នោះ​ទេ ។

ទូរស័ព្ទ​ដែល​អាច​លេង​ហ្គេម​មាន​រលូន​ល្អ​គឺ​ទាមទារ​​ RAM មាន​ទំហំ​ចាប់​ពី 6GB ឡើង ហើយ​ទូរស័ព្ទ​នៅ​ពេល​នេះ​មាន​ម៉ូដែល​បង្កើត​ឡើង​សម្រាប់​ហ្គេម​ ដែល​មាន​ប៊ូតុង​ចុច​នៅ​ផ្នែក​ចំហៀង​ L1 និង​ R1 ។ សម្រាប់​ឆ្នាំ​2019 ខាង​មុខ​យើង​មិន​ទាន់​ដឹង​ថា​នឹង​មាន​ហ្គេម​ធំៗ​អ្វី​កើត​ឡើង​នោះ​ទេ តែ​ទូរស័ព្ទ​នៅ​ពេល​នេះ​អាច​ទទួល​ហ្គេម​ធំៗ​របស់​កុំព្យូទ័រ​បាន​ទាំង​អស់ គ្រាន់តែ​ហ្គេម​ទាំងនោះ​មិន​ទាន់​បង្កើត​សម្រាប់​ទូរស័ព្ទ ។ PUBG កំពុង​កើប​លុយ​លើ​ទម្រង់ mobile ជា​រៀង​រាល់​ថ្ងៃ ហើយ​ហ្គេម​ដែល​មាន​ទម្រង់​ប្រហាក់ប្រហែល​ក៏​កំពុង​តែ​កកើត​ស្រដៀង​ៗគ្នា​នេះ​ផង​ដែរ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក