Dec 3, 2018

ស្ទុង​មតិ​ថ្មី​មួយ​បង្ហាញ អ្នក​ប្រើប្រាស់​មិន​ចូលចិត្ត​ទូរស័ព្ទ​អេក្រង់​ច្រើន​លើស​ពី​មួយ​នោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​តម្លៃ​ថ្លៃ​មិន​សម​ហេតុផង

សម្រាប់​ទីផ្សារ​ទូរស័ព្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ គឺ​សម្បូរ​អ្នក​និយម​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ចាប់​ពី​ខ្ទង់​ជិត $​200 ឡើង​ដល់ $400 ដែល​ជា​ប្រភេទ​ទូរស័ព្ទ​មាន​ល្បឿន​សមរម្យ និង​កាមេរ៉ា​ថត​រូប​​សមរម្យ​អាច​ទទួល​យក​បាន ។ ហើយ​សម្រាប់​ទូរស័ព្ទ​ដែល​លើស​ពី $400  គឺ​ចាត់​ចូល​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ហើយ ។

នៅ​ក្នុង​ខែ​នេះ​គេហទំព័រ GSMArena បាន​ធ្វើ​ការ​ស្ទង់​មតិ​ជា​ប្រចាំ​សប្ដាហ៍​ ដែល​ក្នុង​ប្រធានបទ​លើស​នេះ​គឺ​យើង​និយាយ​ពី​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លើស​ពី​មួយ រួម​ទាំង​ទូរស័ព្ទ​ដែល​មាន​អេក្រង់​បត់​បាន​ផង​ដែរ ថា​តើ​វា​ពិត​ជា​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​មែន​ឬ​អី ?

ដំបូង​ឡើយ​ក្រុមហ៊ុន រុស្ស៊ី​ព្យាយាម​ធ្វើ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​សង្ខាង​ដែល​មួយ​ខាង​ទៀត​នោះ​គឺ​ជា​អេក្រង់​ស​ខ្មៅ ដែល​ជួយ​កាត់​បន្ថយ​ការ​ស៊ី​ថាមពល​ថ្ម​ ហើយ​គេ​ក្រង់​នោះ​គឺ​ដំណើរការ​រហូត​ដែល​អាច​បង្ហាញ​ព័ត៌មាន​ដូចជា​ម៉ោង ប្រក្រតិទិន ជាដើម ហើយ​ទូរស័ព្ទ​នោះ​មាន​ឈ្មោះ​ថា Yota Phone ៖
ក្នុង​ពេល​នោះ​ស្រាប់​តែ​ក្រុមហ៊ុន Samsung បញ្ចេញ​បច្ចេកវិទ្យា always-on display ដែល​ជា​មុខងារ​ថ្មី​មាន​តែ​នៅ​លើ​ប្រភេទ​អេក្រង់ AMOLED និង Super AMOLED តែ​ប៉ុណ្ណោះ ដែល​វា​អាច​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​តូច​ដូចជា រូបរាង​នាឡិកា​ប្លែកៗ និង​ប្រតិទិន ... បើ​ទោះ​ជា​ទូរស័ព្ទ​បាន​បិទ​អេក្រង់​ហើយ​ក៏​ដោយ ហើយ​មុខងារ​នេះ​ស៊ី​ថាមពល​ថ្ម​តិច​មែន​ទែន ដែល​ជា​ហេតុ​គ្នា​អ្នក​ស្ទាក់ស្ទើរ​នឹង​ប្រើប្រាស់​មុខងារ​នេះ​ទេ ។

ដោយ​ហេតុ​អេក្រង់​ប្រភេទ​ខាង​លើ​នេះ​វា​ស៊ី​ថ្ម​តិច​​នៅ​ពេល​ដែល​មាន​​ផ្ទៃ​ពណ៌​ខ្មៅ​ច្រើន​នោះ គឺ​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​កែប្រែ​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​បាន​បំពាក់​អេក្រង់​មួយ​តូច​ពី​ក្រោយ​ថែម​ទៀត ដើម្បី​ទុក​បង្ហាញ​ព័ត៌មាន​ផ្សេងៗ និង​អាច​បង្ហាញ​រូបភាព​នៅ​ពេល​ថត​កាមេរ៉ា​បាន​ផង​ដែរ តែ​គំនិត​នេះ​វា​មិន​ត្រូវ​បាន​គេ​គាំទ្រ​នោះ​ទេ ព្រោះ​វា​មិន​សូវ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់ ។
ការ​វិវឌ្ឍន៍​កាន់តែ​មាន​ជឿនលឿន​ឡើងៗ ដោយ​ក្នុង​ចុង​ឆ្នាំ​ 2018 នេះ គឺ​យើង​បាន​ឃើញ​ទូរស័ព្ទ​មាន​អេក្រង់​២​សង្ខាង ដែល​មួយ​ជា​អេក្រង់​លាត​ពេញ​តួ​ទូរស័ព្ទ​មាន​គែម​តូច​មើល​មិន​ចង់​ដឹង និង​អេក្រង់​មួយ​ទៀត​មាន​ទំហំ​ធំ​ល្មម​ដែរ តែ​ទុក​ប្រើប្រាស់​នៅ​ពេល​យើង​ថត​រូបភាព​ខ្លួន​ឯង ។ ហើយ​សម្រាប់​ទូរស័ព្ទ​ដែល​មាន​វត្តមាន​ក្នុង​ពេល​នេះ​គឺ​មាន​ ZTE nubia X និង vivo NEX S2 ហើយ​ក៏​មាន​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​កំពុង​តែ​ចាប់​អារម្មណ៍​គំរូ​មួយ​នេះ​ដែរ ។

និយាយ​ចូល​មក​ដល់​អេក្រង់​កម្រិត​ធ្ងន់​វិញ​ម្ដង គឺ​អេក្រង់​ដែល​អាច​បត់​បែន​បាន ដែល​ត្រៀម​សម្រាប់​កើប​លុយ​ក្នុង​ឆ្នាំ​ 2019 មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ត្រៀម​ខ្លួន​ផលិត​ទូរស័ព្ទ​របៀប​នេះ តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា វា​ជា​ទូរស័ព្ទ​ដែល​ធន់​នឹង​ការ​ប្រើប្រាស់ ឬ​បត់​ចុះ​បត់​ឡើង​នៅ​ឡើយ​ទេ ។ សម្រាប់​គំរូ​ដំបូង​ដែល​បាន​មក​ពី Samsung គឺ​ទូរស័ព្ទ​ប្រភេទ​នេះ​ត្រូវ​ការ​អេក្រង់ ២ ដែល​មួយ​មាន​អេក្រង់​ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ​ទូទៅ​ដែរ និង​អេក្រង់​មួយ​ទៀត​ជា​អេក្រង​បត់​បាន​ទំហំ​ចាប់ពី 7 អ៊ីញ​ឡើង​ទៅ ។

យើង​សង្កេត​ឃើញ​ថា​ទូរស័ព្ទ​ទាំង​ឡាយ​ដែល​បាន​រៀបរាប់​ខាង​លើ​មក​នេះ គឺ​មាន​ខ្លះ​បាន​រលត់​រលាយ​ទៅ​វិញ និង​ខ្លះ​កំពុង​កើត​មិន​ទាន់​មាន​ដាក់​លក់​នៅ​ឡើយ​ទេ ។ ហើយ​សម្រាប់​ការ​ស្ទង់​មតិ​ថ្មី​មួយ​ពី GSMArena គឺ​បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​អ្នក​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ បាក់​ស្រុត​ចុះ​ភ្លាមៗ ដោយ​លទ្ធផល គឺ​មនុស្ស​ភាគ​ច្រើន​មិន​ចង់​បាន​ទូរស័ព្ទ​ដែល​ស៊ាំញាំ និង​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ។  ដូច្នេះ​អនាគត​របស់​ទូរស័ព្ទ​បត់​អេក្រង់​បាន មិន​ទាន់​ដឹង​ថា​មាន​អ្នក​ណា​ខ្លះ​ទិញ​យក​ទៅ​ប្រើ​ឡើយ ព្រោះ​វា​ងាយ​នឹង​ខូច​មែន​ទែន​បើ​មើល​ទៅ​តាម​រូបរាង​របស់​វា ៕
_________
ប្រភព







Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក