Dec 1, 2018

រូបភាព​និង​លក្ខណៈ​ប្រៀបធៀប​​មួយ​ចំនួន​នៃ Asus Zenfone Max M2 និង Pro M2

កន្លង​មក KHGadgets បាន​ចុះ​ផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​​ខ្លះ​មក​ហើយ ដែល​​ទូរស័ព្ទ​ Asus Zenfone Max M2 និង Pro M2 ​ថ្មី​២​ម៉ូដែល​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ជា​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​កន្លង​មក​នេះ ។ ឥឡូវ​នេះ WinFuture ​បាន​លើក​យក​រូបភាព​បង្ហាញ​លម្អិត​ពី​ការ​រចនា​ទូរស័ព្ទ​ទាំង​២​ម៉ូដែល​នេះ​ ដែល​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​មុន​គេ​គឺ អេក្រង់​ឆក​ម៉ូដ​តាម iPhone X ។

 ចំណុច​ខុស​គ្នា​រវាង Max Pro M2 និង Max M2 គឺ​ស្ថិត​ត្រង់ Max Pro M2 ជា​ម៉ូដែល​មាន​រូប​ស្អាត​ជាង​បន្តិច ដោយ​ខ្នង​ក្រោយ​របស់​វា​ក្រាល​ដោយ​កញ្ចក់​មាន​ភាព​រលើប​លោង តែ​សម្រាប់ Max M2 ខ្នង​ក្រោយ​របស់​វា​មាន​ជា​លោហៈ​​ដូច​ទៅ​នឹង​ជំនាន់​ទី​មួយ​របស់​វា​ផ​ង​ដែរ តែ​បើ​ទើ​ជា​វា​មិន​ស្អាត​ទាន់​សម័យ តែ​វា​ជួយ​សន្សំ​លុយ​របស់​យើង​បាន​ច្រើន​ពី​ការ​​ធ្វើ​ធ្លាក់​ទូរស័ព្ទ ។

ចំណុច​ខុស​គ្មាន​មួយ​ផ្សេង​ទៀត​គឺ Max Pro M2 មាន​ទំហំ​ផ្ទុក​ចាប់​ពី​ 64GB ដល់ 128GB ខុស​ពី​ Max M2 មាន​ទំហំ​ផ្ទុក​ចាប់​ពី 32GB ដល់ ​64GB ដែល​តម្លៃ​អាច​រាង​ធូរ​ថ្លៃ​ជាង​ម៉ូដែល​ Pro ផង​ដែរ ។

៙ លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Asus Zenfone Max Pro (M2) ៖

  •  តួ​ខ្លួន ​ស្រោប​ដោយ​​កញ្ចក់​ទាំង​មុខ​និង​ក្រោយ
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 6 អ៊ីញ​មាន​ឆក
  • resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~420 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo)
  • បន្ទះឈីប Snapdragon 660 (14 nm)
  • CPU Octa-core (4x2.2 GHz & 4x1.8 GHz)
  • GPU Adreno 512
  • RAM 4 GB 
  • ​អង្គ​ផ្ទុក 64GB និង 128GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 512GB
  • កាមេរ៉ា​ខាង​ក្រោយ 13 + 5 មេហ្គាភីកសែល ឬ 16 + 5 មេហ្គាភីកសែល (​អាច​ថត​វីដេអូ​ដល់ 2160p@30fps, 1080p@30/60fps )
  • កាមេរ៉ា​ខាង​មុខ 16 មេហ្គាភីកសែល (ថត​វីដេអូ​បាន 1080p@30fps)
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 5000 mAh
  • ពណ៌​ខ្មៅ

៙ លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ Asus Zenfone Max (M2) ៖

  •  តួ​ខ្លួន ​ស្រោប​ដោយ​​កញ្ចក់​ទាំង​មុខ​និង​ក្រោយ
  • ស៊ីម​កាត​ដាក់​បាន ២
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​មាន​ 16 លាន​ពណ៌
  • អេក្រង់​ទំហំ 6 អ៊ីញ​មាន​ឆក
  • resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~430 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo)
  • បន្ទះឈីប Snapdragon 660 (14 nm)
  • CPU Octa-core (4x2.2 GHz & 4x1.8 GHz)
  • GPU Adreno 509
  • RAM 4 GB 
  • ​អង្គ​ផ្ទុក 32GB និង 64GB
  • អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 512GB
  • កាមេរ៉ា​ខាង​ក្រោយ 13 + 5 មេហ្គាភីកសែល ឬ 16 + 5 មេហ្គាភីកសែល (​អាច​ថត​វីដេអូ​ដល់ 2160p@30fps, 1080p@30/60fps )
  • កាមេរ៉ា​ខាង​មុខ 16 មេហ្គាភីកសែល (ថត​វីដេអូ​បាន 1080p@30fps)
  • មាន​រន្ធ​ដោត​កាស​ 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 5000 mAh
  • ពណ៌​ខ្មៅ











_________
ប្រភព






Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក