Dec 7, 2018

Apple ចេញ​លក់​ដុំ​ក្បាល​ឆ្នាំ​សាក​ថ្ម​កម្លាំង 18W USB-C ក្នុង​តម្លៃ $29

ឥឡូវ​នេះ​ Apple បាន​ចេញ​លក់​ឆ្នាំ​សាក​​របស់​ខ្លួន​ដែល​មាន​កម្លាំង​សាក 18W ក្នុង​ហាង Apple Store ​របស់​ខ្លួន​ហើយ !  ដែល​ក្បាល​សាក​នេះ​គឺ​ដូចជា​តែ​មួយ​នឹង​ក្បាល​សាក​របស់​ម៉ូដែល 2018 iPad Pro ដែរ ។

សម្រាប់​កម្លាំង 18W ប្រើ​រន្ធ USB-C គឺ​មាន​តម្លៃ $29 ដែល​តម្លៃ​នេះ​មាន​ភាព​ធូរ​ថ្លៃ​ជាង​មុន​បន្តិច ហើយ​វា​អាច​សាក​ដោយ​ល្បឿន​លឿន ទោះ​ជាមួយ iPhone ថ្មី​ iPhone ចាស់​ក៏​ដោយ សំខាន់​ឲ្យ​តែ​ឧបករណ៍​នោះ​មាន​មុខងារ  fast charging ។

ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ សូម​កុំ​យក​ឆ្នាំង​សាក​របស់ MacBooks ដែល​ប្រើ​កម្លាំង​ភ្លើង 30W តាម​រន្ធ USB-C ដែល​មាន​តម្លៃ $49​ យក​ទៅ​ដោត​សាក​ឲ្យ iPhone ដោយ​គិត​ថា​វា​មាន​រន្ធ​ដូច​គ្នា​នោះ​ប្រយ័ត្ន​រលាយ ។ កម្លាំង​ 18W តម្លៃ​$29 គឺ​សម្រាប់​ប្រើ​ជា​មួយ​ទូរស័ព្ទ iPhone ។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្បាល​សាក​របស់ ទូរស័ព្ទ Pixel 3 មាន​តម្លៃ $35 ដុល្លារ​ឯណោះ ហើយ​ស្រោម​ទូរស័ព្ទ​ថ្លា​របស់​ iPhone XR មាន​តម្លៃ $39 ដូច្នេះ​តម្លៃ $29 នៃ​ក្បាល​សាក 18W របស់ Apple គឺ​ចាត់​ថា​ធូរ​ថ្លៃ​ហើយ តែ​តម្លៃ​នៅ​កម្ពុជា​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក