Nov 5, 2018

វីដេអូ​បើក​ប្រអប់ ZTE nubia X ទូរស័ព្ទ​អេក្រង់​២​សង្ខាង​គ្មាន​ឆក ដែល​ជា​អនាគត​របស់​ទូរស័ព្ទ​ដែល​មិន​ចង់​មាន​ស្នាម​ឆក


មុន​នឹង​ចូល​ដល់​អត្ថបទ​សូម​ចុច​ទស្សនា​វីដេអូ​នវ​មួយ​សិន ៖

លោក​អ្នក​ប្រហែល​ជា​មិន​ចម្លែក​ចិត្ត​ទេ​នៅ​ពេល​បាន​ឃើញ​ទូរស័ព្ទ​មាន​អេក្រង់​ភ្លោះ​សង្ខាង​បែប​នេះ​នោះ ។ តែ​អ្វី​ដែល​លោកអ្នក​ទើប​នឹង​បាន​ឃើញ​នេះ វា​គឺ​ជា​ជំនាន់​ល្អ​ខ្លាំង​មួយ​ដែល​មិន​ធ្លាប់​បាន​ផលិត​ពី​មុន​មក ។ អ្វី​ដែល​វេច​ខ្ចប់​ក្នុង​តួ​ខ្លួន​ទូរស័ព្ទ​មួយ​នេះ​​គឺ​ទើប​តែ​មាន​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​យើង​នេះ ។
 
សម្រាប់​ប្រេន ZTE នៅ​ពេល​នេះ​គឺ​ជា​ស្រមោល​សម្រាប់​ប្រជាជន​កម្ពុជា​យើង ព្រោះ​នៅ​ពេល​នេះ​យើង​កម្រ​ឃើញ​ ZTE នៅ​កម្ពុជា​ណាស់ ខុស​ពី​មុន​ដែល​យើង​ស្គាល់​ប្រេន​មួយ​នេះ​តាំង​តែ​ពី modem 3G រហូត​ដល់​ទូរស័ព្ទ​ថ្លៃៗ ។ ZTE នៅ​សហរដ្ឋអាមេរិក ទើប​តែ​ជម្រះ​បញ្ជី​រឿង​ក្ដីក្ដាំ​ជាមួយ​ជាមួយ​ច្បាស់​អាមេរិក​រួចរាល់ និង​អាច​ចរាចរណ៍​ទូរស័ព្ទ​របស់​ខ្លួន​បាន​ជា​ធម្មតា​វិញ​ហើយ ។


ZTE nubia X ជា​ត្រកូល​ X ដែល​ខុស​ប្លែក​ពី X ដទៃ ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​គំនិត​ធ្វើ​ឲ្យ​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​ខ្លាំង​​ទំហំ 6.26 អ៊ីញ​ដោយ​គ្មាន​ឆក ដូច្នេះ​គេ​បាន​បំពាក់​អេក្រង់​ទី​២​នៅ​ផ្នែក​ខាង​ខ្នង​របស់​ទូរស័ព្ទ​ទំហំ 5.1អ៊ីញ​មួយ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​មុខ​ទូរស័ព្ទ​មិន​បាច់​មាន​កាមេរ៉ា​មុខ​នោះ​ទេ ដូច្នេះ​ការ​ថត​រូបភាព​គឺ​ត្រូវ​បែរ​ទូរស័ព្ទ​មក​ខាង​ក្រោយ​វិញ​ដោយ​មើល​តាម​អេក្រង់​ទំហំ 5.1អ៊ីញ​ ។

លក្ខណៈ​ពិសេស​របស់​វា​គឺ​ស្ថិត​ត្រង់​ថា យើង​មិន​អាច​បង្កើត​កាមេរ៉ា​ហូត ដែល​ធ្វើ​ឲ្យ​ចូល​ធូលី​ដី និង​ទឹក​ឡើយ ដែល​បណ្ដាល​ឲ្យ​ឆាប់​ខូច​គ្រឿង​ក្នុង​របស់​ទូរស័ព្ទ ។ ZTE nubia X មិន​បាន​បញ្ជាក់​ថា​មាន​មុខងារ​អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក​ឡើយ តែ​ដោយ​សារ​រូបរាង​មិន​មាន​ស្នាម​ឲ្យ​ទឹក​ចូល​បាន ដូច្នេះ​ការ​សាច​ទឹក​ល្មមៗ​យើង​អាច​ជៀស​ផុត​បាន ខុស​ពី​ពពួក​ទូរស័ព្ទ​អេក្រង់​លាត​តែ​មាន​កាមេរ៉ា​ហូត ដែល​ងាយ​នឹង​ចូល​ចិត្ត​ខ្លាំង​ណាស់ ។

សម្រាប់​ល្បឿន​របស់​ទូរស័ព្ទ​នេះ​គឺ​សឹង​តែ​លែង​និយាយ​ទៅ​ហើយ ព្រោះ​បាន​បំពាក់​ដោយ​បន្ទះឈីប​ប្រហារ​នាគ Snapdragon 845 (10 nm) , RAM មាន​ទំហំ ៦ GB និង ៨ GB ដែល​អាស្រ័យ​ទំហំ​ផ្ទុក​ផ្សេងៗ​ចាប់​ពី ៦៤ GB ដល់ ២៥៦ GB ។ នៅ​ផ្នែក​កាមេរ៉ា២គ្រាប់គឺ ទីមួយ​ទំហំ 16 MP មាន​កំរិត f/1.7 និង​មួយ​ទៀត​ទំហំ ២៤ MP និង​មាន f/1.8។ Nubia X បំពាក់​ដោយ​ថាមពល​ថ្ម 3,800 mAh ប្រើ​ប្រាស់​នូវ Android 8.1 Oreo ចេញ​ពី​ប្រអប់​ដែល​មាន UI 6.0.2 របស់ nubia ផ្ទៃ។ ហើយ​ចំពោះ​​តម្លៃ​លក់​វិញ​វា​នឹង​ចាប់​ផ្តើម​ពីរ ៥៣០ ដុល្លា ឡើង​ទៅ តាម​ទំហំ​ផ្ទុក​ និង លក្ខណៈ​ពិសេស​របស់​វា។

សរុប​មក​វា​គឺ​ជា​របត់​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​ដទៃ​គួរ​ផលិត​តាម​ដែរ ព្រោះ​ទូរស័ព្ទ​ត្រូវ​បាន​កាត់​បន្ថយ​គ្រាប់​កាមេរ៉ា ដោយ​ត្រឹម​បំពាក់​កូន​អេក្រង់​មក​មួយ​ទៀត​តែ​ប៉ុណ្ណោះ ។ រូបរាង​បែប​នេះ​វា​ជួយ​ការពារ​ពី​ធូលី​ដី និង​ជម្រាប​ទឹក​បាន​ច្រើន ៕
__________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក