Nov 22, 2018

ស្មាតហ្វូន​ម៉ូដែល​ថ្មី Y95 របស់ vivo បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ !

ក្រោយ​ពី​បាន​ប្រកាស​បង្ហាញ​នូវ​វត្តមាន ស្មាតហ្វូន​ត្រកូល Y ជំនាន់​ចុងក្រោយ​របស់​ខ្លួន​មក ពេលនេះ vivo ចាប់​ដាក់​លក់​ម៉ូដែល​ថ្មី Y95 នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី 22 វិច្ឆិកា​នេះ​ត​ទៅ​ហើយ។ ជាមួយ​នឹង​កញ្ចប់​តម្លៃ $249 អម​មក​ជាមួយ​នឹង ការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន vivo អ្នក​ក៏​នឹង​ទទួល​បាន Bluetooth Speaker មួយ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ រាល់​ពេល​ដែល​អ្នក​ជាវ vivo Y95 នេះ ។
ក្រៅ​ពី​រូបរាង​ស្រស់​ស្អាត​បែប​រំលេច​ពណ៌ ចាំង​ផ្លាត​ទាក់ទាញ​ពេល​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​នោះ ស្មាតហ្វូន​ជំនាន់​ចុងក្រោយ Y95 ក៏​មាន​លក្ខណៈ​ពិសេស មួយ​ចំនួន​ផង​ដែរ​ដូចជា ៖
  • អេក្រង់​បែប​តំណក់​ទឹក Full-View Display ទំហំ 6.22 អ៊ីញ កម្រិត HD+ (1520 x 720) pixels អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ
  • កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ (13MP + 2MP) អាច​ថត​រូប​បាន​ច្បាស់ និង​ម៉ដ្ឋ​ល្អ
  • កាមេរ៉ា​មុខ​ទំហំ 20MP (AI Selfie)
  • អាច​ដោះ​សោ​តាម​រយៈ​ការ​ស្កេន​ខ្ចៅ​ដៃ និង​ស្កេន​ទម្រង់​មុខ
  • មាន CPU Octa-Cores, Chipset Snapdragon 439
  • ដំណើរការ​ដោយ Android 8.1 និង UI ជា​ប្រភេទ FunTouch OS 4.5
  • RAM ​ទំហំ 4GB, ROM 64GB + SD Card រហូតដល់ 256GB
  • ថ្ម​ទំហំ 4030 mAh កាន់​បាន​យូរ

ដូចនេះ​សម្រាប់​ប្រិយមិត្ត ដែល​មាន​ចំណាប់​អារម្មណ៍ ទៅ​លើ​ស្មាតហ្វូន​របស់ vivo មួយ​នេះ អ្នក​អាច​រក​ជាវ​បាន នៅ​តាម​បណ្តា​ហាង ឬ​ស្តង់​របស់ vivo ឬ​ហាង​លក់​ទូរស័ព្ទ ដែល​ជិត​លោកអ្នក​បំផុត សម្រាប់​ទទួល​បាន​​ការ​ធានា​ត្រឹមត្រូវ និង​កាដូ​បន្ថែម​ផង​ដែរ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក