Nov 19, 2018

Xiaomi ចេញ​លក់​ម៉ាស៊ីន​បញ្ចាំង​រូបភាព Mi Laser Projector ឥឡូវ​នេះ​មាន​លក់​នៅ​ទឹក​ដៃ​អាមេរិក​ហើយ !

វា​មិន​មាន​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ ដែល​ចង់​លក់​របស់របរ​នៅ​លើ​ទឹក​ដី​អាមេរិក​នោះ​ ប្រើ​ឧបករណ៍​ទាំងនោះ​ត្រូវ ឆ្លងកាត់​ការ​ធ្វើ​តេស្ដ​គុណភាព និង បញ្ជាក់​បច្ចេកវិទ្យា​ថា​មិន​ចម្លង​របស់​អ្នក​ដទៃ ដូចជា​ការ​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន ZTE ត្រូវ​បាន​ផ្អាក​ការ​លក់​ និង​ពិន័យ​អស់​រាប់​សិប​លាន ពី​ការ​លួច​ចម្លង​បច្ចេកវិទ្យា​គេ ។

ឥឡូវ​នេះ​ក្រុមហ៊ុន Xiaomi Mi Laser Projector អាច​រក​ទិញ​បាន​នៅ​ទឹក​ដី​អាមេរិក​ហើយ នៅ​ក្នុង​ហាង​ទំនិញ​លក់រាយ Walmart ដែល​មាន​តម្លៃ​ដាក់​លក់​ប្រហែល $2000 ។

វា​ជា​ម៉ាស៊ីន​បញ្ចាំង​រឿង​ខ្លី និង​ខ្នាត​តូច​សម្រាប់​ប្រើ​ក្នុង​គេហដ្ឋាន និង​កន្លែង​ធ្វើការ ដែល​យើង​គ្រាន់តែ​ដាក់​ម៉ាស៊ីន​ឃ្លាត​ពី​ផ្ទៃ​បញ្ចាំង​ពី 5cm ទៅ 50cm តែ​ប៉ុណ្ណោះ ហើយ​អាច​ទទួល​បាន​រូបភាព​ដល់​ទៅ 150 អ៊ីញ ក្នុង​កម្រិត​រូបភាព FullHD 1080p ។ ក្រុមហ៊ុន Xiaomi បាន​សន្យា​ថា ម៉ាស៊ីន​បញ្ចាំង​នេះ​មាន​បាច់​ពន្លឺ 5,000 lumens និង​កម្រិត​ភ្លឺ 3000:1 contrast អំពូល​របស់​វា​អាច​បញ្ចាំង​បាន​ដល់​ទៅ  25000 ម៉ោង ដែល​គិត​ជា​រឿង​អាច​មើល​បាន 12500 រឿង ។

ក្រុមហ៊ុន Xiaomi មិន​ត្រឹម​តែ​លក់​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ គឺ​មាន​លក់​របស់របរ​ក្នុង​គេហដ្ឋាន គ្រឿង​អេឡិចត្រូនិក​ចម្រុះ​ជា​ច្រើន​មុខ តែ​គុណភាព​មិន​ទាន់​អាច​ប្រកួតប្រជែង​បាន​នៅ​ឡើយ​ទេ តែ​តម្លៃ​របស់​ផលិតផល ក្រុមហ៊ុន Xiaomi គឺ​មាន​តម្លៃ​ល្អ​ភាគ​ច្រើន ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ចង់​សាក​ល្បង​ប្រើប្រាស់​ប្រេន​មួយ​នេះ ៕
















______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក