Nov 6, 2018

លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi 8 Pro ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍នៅ​ចក្រភព​អង់គ្លេស​នា​ថ្ងៃ​ទី 8 ខែ​វិច្ឆិកា​ខាង​មុខ​នេះ


បន្ទាប់​ពី​ចេញ​ស៊េរី Mi 8 ដែល​មាន​ដូចជា Mi 8, Mi 8 Explorer និង Mi 8 SE ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ឡើយ តែ Xiaomi នៅ​បញ្ចេញ​ម៉ូដែល​តម្លៃ​ថោក​មួយ​ទៀត​គឺ Xiaomi Pocophone F1 ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ព្រោះ​វា​ជា​ទូរស័ព្ទ​ដែល​ប្រើ​បន្ទះឈីប Snapdragon 845 (10 nm) ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ ។

ឥឡូវ​នេះ Xiaomi នៅ​មាន​ទូរស័ព្ទ​ខ្លាំង​មួយ​ស៊េរី​ទៀត ដែល​ស្ថិត​ក្នុង​ឈ្មោះ Mi 8 ដែរ​នោះ​គឺ Mi 8 Pro ដែល​មាន​ធ្វើការ​​ Update ឲ្យ​ល្អ​ប្រសើរ​ទាំង​ផ្នែក​រូបរាង និង​ល្បឿន​ដំណើរការ ។ ក្រុមហ៊ុន Xiaomi កំពុង​ប្រុងប្រៀប​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ឡុងដុង​នៅ​ថ្ងៃ​ទី 8 ខែ​វិច្ឆិកា ។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ព្រឹត្តិការណ៍​នោះ​មិន​ត្រឹម​បង្ហាញ​តែ Mi 8 Pro នោះ​ទេ​ងាច​នឹង​មាន​ឧបករណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

៙ លក្ខណៈ​សម្បត្តិ Mi 8 Pro ខ្លះៗ​ដែល​អ្នក​គួរ​ដឹង​មុន​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ ៖

  • ទំហំ 154.9 x 74.8 x 7.6 mm
  • ទម្ងន់  177 g
  • តួ​ខ្លួន ស្រោប​ដោយ​កញ្ចក់ ស៊ុម​ជា​អាលុយមីញ៉ូម 7000 ស៊េរី 
  • ស៊ីម​កាត ភ្លោះ
  • អេក្រង់ Super AMOLED ទំហំ 6.21 អ៊ីញ អេក្រង់ 83.8% នៃ​តួខ្លួន មាន ​resolution 1080 x 2248 ភីកសែល (កំហាប់​ភាព​ច្បាស់​~402 ppi )
  • កញ្ចក់​ការពារ Corning Gorilla Glass 5
  • ប្រព័ន្ធ​ដំណើរការ  Android 8.1 (Oreo) និង​ផ្ទៃ​ចុច​បញ្ជា MIUI 10
  • បន្ទះឈីប  Snapdragon 845 (10 nm)
  • CPU Octa-core (4x2.8 GHz & 4x1.8 GHz)
  • GPU Adreno 630
  • RAM  6 GB ឬ 8 GB
  • ទំហំ​ផ្ទុក 128 GB
  • កាមេរ៉ា​ខាង​ក្រោយ  12 +12 មេហ្គា​ភីកសែល ថត​វីដេអូ​បាន 2160p@60fps, 1080p@30/240fps
  • កាមេរ៉ា​ខាង​មុខ  20 មេហ្គាភីកសែល ថត​វីដេអូ​បាន 1080p@30fps
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB Type-C 1.0
  • ថាមពល​ថ្ម  Li-Po 3000 mAh
  • ពណ៌  Black (ថ្លា​នៅ​ខ្នង), Meteorite black, Twilight Gold
  • តម្លៃ​ប្រហែល  $550 តម្លៃ​នៅ​ប្រទេស





________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក