Nov 8, 2018

សម្រាប់​ម្ចាស់ ​Xbox ទាំងឡាយ​នឹង​បាន​លេង PUBG និង Pro Evolution soccer 2019 ដោយ​មិន​អស់​ប្រាក់​មួយ​រៀល នេះ​បើ​តាម​ការ​អះអាង​របស់ Microsoft

សម្រាប់​ម៉ាស៊ីន​ហ្គេម​ប្រភេទ console នៅ​ពេល​នេះ​ ពិត​ជា​ពិបាក​ជ្រើសរើស​នៅ​ពេល​ដែល Microsoft Free ហ្គេម​ល្បី​ឲ្យ​លេង​ដូច្នេះ​នោះ ។ សម្រាប់​អ្នក​មាន​ PS4 គឺ​កំពុង​តែ​លេង​ហ្គេម​ដែល​Sony ធ្វើ​សម្រាប់​តែ​ម៉ាស៊ីន​របស់​ខ្លួន​ជា​ច្រើន​ជា​ដូចជា ​God of war 4 ជាដើម តែ​មិន​ទាន់​មាន PUBG លេង​នៅ​ឡើយ​ទេ ។ ហើយ​សម្រាប់​ម្ចាស់​ម៉ាស៊ីន Xbox គឺ​មាន​ PUBG លេង​ហើយ ហើយ​ពេល​ Microsoft ដាប​ដាក់​នុយ​ឲ្យ​អ្នក​លេង​ដោយ ៖

PUBG តម្រូវ​ឱ្យ​មាន​ការ​ទិញ Xbox Live Gold ($ 9.99 / ខែ ឬ 59.99 ដុល្លារ​ក្នុង​មួយឆ្នាំ) ដើម្បី​លេង​ព្រោះ​វា​ជា​​ប្រភេទ multiplayer shooter អ្នកលេង​ច្រើន​នាក់​ ។ ខណៈ​ពេល​ដែល PES 2019 អាច​ដោនឡូត​ដោយ​ឥតគិតថ្លៃ ​ប៉ុន្តែ​ត្រូវការ​ subscription ​ប្រសិន​បើ​អ្នក​ចង់​លេង​ជាមួយ​មិត្តភក្ដិ​លើ​អ៊ីនធឺណិត។ លក្ខខណ្ឌ ​វា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ បើ​លោក​អ្នក​អាច​ធ្វើ​តាម​បាន នោះ​លោកអ្នក​នឹង​ទទួល​ត្រឡប់​មក​វិញ​ជា​មួយ​ការ​ចំណេញ​ច្រើន​ដែរ ។
_______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក