Nov 14, 2018

ចេញ​មក​ទៀត​ហើយ vivo Z1 Lite ដែល​មាន​អេក្រង់​ 6.26 អ៊ីញ​ លាត​មាន​ឆក RAM 4GB តម្លៃ​ក្រោម 200 ដុល្លារ​

ទូរស័ព្ទ​ម៉ាក vivo សម្រាប់​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ កំពុង​ទទួល​បាន​ការ​ទទួល​ស្គាល់ ក៏​ដូចជា​ការ​គាំទ្រ​ពេញ​មួយ​ទំហឹង នោះ​ក៏​ដោយសារ​តម្លៃ និង​រូបរាង​សមត្ថភាព​ ដែល​រត់​ទៅ​តាម​ទំនោរ​អ្នក​ប្រើប្រាស់​សម័យ​ថ្មី​ដែល​ចង់​បាន​ទូរស័ព្ទ​ មិន​ថ្លៃ ហើយ​លឿន​លឿន​អាច​ប្រើ​ការ​ងារ​ផ្សេងៗ​បាន​រលូន​ល្អ ជា​ពិសេស​គឺ​អេក្រង់​លាត និង​កាមេរ៉ា​មុខ ដែល​មាន​មុខងារ​ជំនួយ​សម្រស់​តែ​ម្ដង ។
ឥឡូវ​នេះ​ vivo បាន​បញ្ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះ​ថា vivo Z1 Lite តែ​មិន​ទាន់​ដឹង​ថា​វា​ចេញ​មក​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ឬ​ទី​ផ្សារ​តំបន់​អាស៊ី​ទាំង​មូល​រួម​មាន​ទាំង​កម្ពុជា​យើង​នោះ​ទេ ។ តែ​លក្ខណៈ​សម្បត្តិ​របស់​មួយ​ម៉ូដែល​នេះ ពិត​ជា​ស្រស់​ស្អាត និង​ចាញ់ vivo V11 ឡើយ ព្រោះ​បើ​យើង​មើល​ទៅ​លើ​ទំហំ​និង​ល្បឿន​គ្រឿង​ក្នុង​របស់​វា ឃើញ​ថា​វា​មាន​ RAM 4GB និង​អេក្រង់ 6.26 អ៊ីញ មាន 1080 x 2280 pixels ដូច្នេះ​វា​សម​ល្មម​ហើយ​សម្រាប់​​អ្នក​កំពុង​ស្វែងរក​ទូរស័ព្ទ​ដែល​មាន RAM 4GB តម្លៃ​ក្រោម 200 ដុល្លារ​នោះ ។

៙ លក្ខណៈ​របស់ vivo Z1 Lite ៖

  • ទំហំ​ខ្លួន 154.8 x 75 x 7.9 mm
  • ទម្ងន់ (មិន​ទាន់​ដឹង)
  • តួខ្លួន ជា​ជ័រ​ស្វិត​ការពារ​ការ​ធ្លាក់​បាន​ល្អ​ជាង​តួ​ខ្លួន​ធ្វើ​ពី​កញ្ចក់
  • ស៊ីម​កាត ប្រើប្រាស់​បាន​២​ស៊ីម
  • អេក្រង់ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន ពណ៌
  • ទំហំ​អេក្រង់ 6.26 អ៊ីញ (~84.2% នៃ​តួខ្លួន)
  • reaolution 1080 x 2280 ភីកសែល, សមាមាត្រ 19:9 ratio (កំហាប់​ភាព​ច្បាស់ ~403 ppi )
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS 4.0
  • បន្ទះឈីប Snapdragon 626 (14 nm)
  • CPU Octa-core 2.2 GHz Cortex-A53
  • GPU Adreno 506
  • RAM 4GB
  • ទំហំ​ផ្ទុក 32GB (អាច​បន្ថែម​មេម៉ូរីកាត​ដល់ 256GB)
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 16 + 2 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 16 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ខាង​ក្រោយ
  • ថាមពល​ថ្ម 3260 mAh
  • ពណ៌ ខ្មៅ ក្រហម បៃតង​លាយ
  • តម្លៃ​ប្រហែល 190 ដុល្លារ (តម្លៃ​ទីផ្សារ​បរទេស)

សរុប​មក​ឃើញ​ថា vivo ក្នុង​ពេល​នេះ​បាន​ចេញ​ជម្រើស​ទូរស័ព្ទ​ជា​ច្រើន​ម៉ូដែល សម្រាប់​​អ្នក​មាន​លុយ​មធ្យម អាច​ជាវ​យក​ទៅ​ប្រើប្រាស់​បាន ហើយ​ដំណើរការ​រលូន​ល្អ​ព្រោះ​វា​មាន RAM 4GB និង កាមេរ៉ា​មុខ​ថត​បាន​ស្អាត ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក