Nov 15, 2018

ម៉ូដែល​ថ្មី Vivo Y95 នឹង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ​​!

បើ​គិត​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន vivo បាន​ឈាន​ជើង និង​ចូល​ប្រឡូក​ចំពោះ​វិស័យ ស្មាតហ្វូន​របស់​ខ្លួន​​នៅ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ប្រហែលជាជិត 2ឆ្នាំមកហើយ។ ផលិតផល​ស្មាតហ្វូន vivo វា​មិនមែន​ជា​ស្មាតហ្វូន​ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​កំពូល​ទេ ប៉ុន្តែ​និយាយ​ចំពោះ​ការ​រចនា​ម៉ូដ​ទៅ​លើ​ម៉ូដែល​ស្មាតហ្វូន​នីមួយៗ​គឺ សុទ្ធសឹងតែ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ មាន​លក្ខណៈ​ទាន់សម័យ​កាល និង​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ​មិន​ចាញ់​ស្មាតហ្វូន​ដ៏ទៃ​ឡើយ​ ។ ហើយ​វា​ក៏​ជា​ស្មាតហ្វូន​ដែល​កំពុងតែ​មាន​ប្រជាប្រិយភាព​នៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។​
ដូច​អ្នក​ទាំងអស់គ្នា​បាន​ដឹង​ហើយ​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ vivo មាន​ត្រកូល​តំណាង​របស់​ខ្លួន ២​ដែល​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង និង​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន នោះ​គឺ ៖ បង​ប្អូន​នៃ​ត្រកូល V និង ត្រកូល ​Y ។

ដោយ​ជិត​ដល់​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នា​ពេល​ខាងមុខ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ vivo និង​ធ្វើការ​បញ្ចេញ​នូវ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​មួយ​សេរី​ទៀត​ហើយ
ដែល​វា​ត្រូវ​ជា​បងប្អូន​រួម​ជំនាន់​នៃ​ត្រកូល Y​ ផង​ដែរ នោះ​គឺ​ម៉ូដែល vivo Y95 ។ បើ​តាម​ការ​ប៉ាន់ស្មាន​វា​អាច និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ មុន​ឬ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក ។ យ៉ាង​ណា​មិញ​ចំពោះ vivo Y95 នេះ​នៅ​មិន​ទាន់​បាន​ប្រកាស​អោយ​ដឹង​អំពី​តម្លៃ នឹង​លក្ខណៈ​សម្បត្តិ​របស់​វា​អោយ​បាន​ជាក់លាក់​នៅ​ឡើយ​ទេ ហើយ​សង្ឃឹម​ថា​ការ​រចនា​​ ម៉ូដ​មិន​ចាញ់​ជំនាន់​សិស្ស​ច្បង​វា​ទៅ​ចុះ។

តោះ​យើង​រង់ចាំ​មើល​ថា តើ​ម៉ូដែល​ជំនាន់​ចុង​ក្រោយ vivo Y95 មួយ​នេះ នឹង​មាន​អ្វី​ពិសេស​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ ចំពោះ​សមាជិក​ថ្មី​នៃ​ស្មាតហ្វូន​ត្រកូល Y មួយ​នេះ​​ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ម៉ូដែល vivo Y95 នឹង​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​ជាមួយ និង​តម្លៃ​ដ៏​សមរម្យ​មួយ​នៅ​លើ​ទីផ្សារ​កម្ពុជា ។ ជឿជាក់​ថា​​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទៅ​លើ​ផលិតផល​ស្មាតហ្វូន vivo និង​ទន្ទឹង​រង់ចាំ​សំរាប់​ការ​មក​ដល់​នៃ​សមាជិក​ថ្មី vivoY95 មួយ​នេះ ។ ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​សូម​លោកអ្នក​រង់ចាំ​តាមដាន តាមរយៈ​ ផេក​ហ្វេសបុក ផ្លូវការ របស់​ក្រុមហ៊ុន vivo ទាំងអស់គ្នា​ដើម្បី​ដឹង​អំពី​តម្លៃ និង​រូបរាង​របស់​ស្មាតហ្វូន​មួយ​នេះ ។

________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក