Nov 13, 2018

លក្ខណៈ​ផ្លូវការ vivo Y95 ថ្ម​ធំ 4030 mAh អេក្រង់ ៦.២ អ៊ីញ លាត​ពេញ​មាន​ឆក​ម៉ូដ​ដំណក់ទឹក

បាទ! ជា​ទូទៅ​ទូរស័ព្ទ​តម្លៃ​ក្រោម 200 ដុល្លារ គឺ​មាន​​លក្ខណៈ​សម្បត្តិ​ ត្រឹម​តែ​អាច​ឆែក​អ៊ីនធឺណិត និង​លេង​បណ្ដាញ​សង្គម​បាន​ដូចជា Facebook , Youtube និង​អាច​លេង​ហ្គេម​មួយ​ចំនួន​តូច និង​អាច​លេង​ហ្គេម​ធំៗ​ដូចជា PUBG បាន​នោះ​ទេ ។ តែ​ឥឡូវ​នេះ​យើង​មាន​ទូរស័ព្ទ​មួយ​ម៉ូដែល ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​អាច​ធ្វើការងារ​បាន​ដោយ​មិន​ចាញ់​ទូរស័ព្ទ​ថ្លៃៗ​នោះ​ទេ ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ទូរស័ព្ទ​អាច​កំដរ​អ្នក​ប្រើ​ផុត​មួយ​ថ្ងៃ​យ៉ាង​ស្រួល​នោះ ?

vivo Y95 មាន​ចំណុច​បង្កើត​ឡើង​ដោយ​ផ្ដោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ច្រើនៗ ដូចជា​អាច​លេង​ហ្គេម​បាន​ជាមួយ​ RAM 4GB របស់​វា និង​ថាមពល​ថ្ម​ធំ 4030 mAh ដែល​អាច​ឲ្យ​អ្នក​ឆែក​ Facebook មើល​រឿង​ដោយ​មិន​ខ្លាច​ឆាប់​អស់​ថ្ម​នោះ​ទេ ។


៙ លក្ខណៈ​របស់ vivo Y95 ៖
  • ទំហំ  (មិន​ទាន់​ដឹង)
  • ទម្ងន់ (មិន​ទាន់​ដឹង)
  • ស៊ីម​កាត ដាក់​បាន​២
  • អេក្រង់ IPS LCD ៦.២២ អ៊ីញ (១៦លានពណ៌)
  • resolution 720 x 1520 ភីកសែល, សមាមាត្រ 19:9 ratio (កំហាប់​ភាព​ច្បាស់ ~270 ppi)
  • ប្រព័ន្ធ​ដំណើរការ Android 8.1 Oreo ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS 4.5
  • បន្ទះឈីប Snapdragon 439 (12 nm)
  • CPU ខួរក្បាល៨ Octa-core (2x1.95 GHz & 6x1.45 GHz)
  • GPU Adreno 505
  • RAM 4 GB RAM
  • ទំហំ​ផ្ទុក 64 GB អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 256 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 13+2 មេហ្គាភីកសែល អាច​ថត​វីដេអូ​ដល់ 1080p@30fps
  • កាមេរ៉ា​ខាង​មុខ 20 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • ថាមពល​ថ្ម 4030 mAh
  • ពណ៌ ខ្មៅ និង ក្រហម​ប្រដេញ​ពណ៌
  • តម្លៃ​ប្រហាក់ប្រហែល 200 EUR

KHGadgets សង្កេត​ឃើញ​ថា vivo មួយ​រយៈ​ក្រោយ​នេះ មិន​ទាន់​មាន​បញ្ចេញ​ទូរស័ព្ទ​ដែល​បាន​បច្ចេកវិទ្យា​លេច​ធ្លោ​នោះ​ទេ តែ​សុខ​ចិត្ត​កែប្រែ​ចំណុច​មិន​ល្អ​នៃ​ម៉ូដែល​ចាស់​ៗ​របស់​ខ្លួន ដោយ​បង្កើន​ទំហំ​ថ្ម និង​បង្កើន RAM ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ដែល​ខ្លួន​មាន​កន្លង​មក​វិញ ។ ហើយ​ជា​លទ្ធផល​យើង​ទទួល​បាន​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ និង​កម្លាំង​ម៉ាស៊ីន​ល្អ ជាមួយ​រូបរាង​ទាន់​សម័យ ៕
______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក