Nov 2, 2018

vivo Y93 អេក្រង់ 6.2 អ៊ីញ RAM 4GB ថ្ម​ធំ 4030mAh មិន​ធ្លាប់​មាន​ពី​មុន​មក

ឥឡូវ​នេះ​សម្រាប់​លោក​អ្នក​ដែល​ចង់​បាន​ទូរស័ព្ទ​រូបរាង​ស្រស់​ស្អាត តម្លៃ​ខ្លួន​សម​ល្មម គឺ​ប្រាកដ​ជា​ជ្រើសរើស​យក​ប្រេន vivo ដែល​មាន​តម្លៃ​ចាប់​ពី​ខ្ទង់​ 100 ដុល្លារ ដល់​ខ្ទង់ 400 ដុល្លារ ដែល​សុទ្ធសឹងតែ​មាន​អេក្រង់​ទំហំ​ចាប់ពី​ជាង 6 អ៊ីញ​ឡើង មើល​ស្រឡះ​ពេញ​ភ្នែក ។

ម៉ូដែល​របស់ vivo កម្រ​ឃើញ​មាន​ថាមពល​ថ្ម​ដល់​ខ្ទង់ 4000mAh ណាស់ ព្រោះ​ដោយសារ​តែ​ទូរស័ព្ទ​របស់​vivo ប្រើប្រាស់​បន្ទះឈីប Snapdragon សេរី 400 ឬ 600 ដែល​ត្រូវ​ការ​ថាមពល​តិច ដែល​ត្រឹម​ថ្ម Li-Po 3315 mAh ក៏​អាច​ប្រើ​បាន​មួយ​ថ្ងៃ​ពេញ​ដែរ ។

ឥឡូវ​នេះ vivo បាន​បញ្ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​ឈ្មោះ vivo Y93 ដែល​ចំណុច​ពិសេស​របស់​វា​គឺ​មាន​ទំហំ​ថ្ម​ធំ​ដល់​ទៅ Li-Po 4030 mAh សាក​សម​សម្រាប់​អ្នក​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ច្រើនៗ ជា​ពិសេស​អ្នក​ចូលចិត្ត Live វីដេអូ អ្នក​លេង​ហ្គេម និង​អ្នក​ត្រូវ​ការ​ប្រើ​អ៊ីនធឺណិត​ច្រើន ។ អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​មាន RAM ទំហំ 4GB ដែល​រត់​ហ្គេម​មាន​លឿន​ល្អ បើក​កម្មវិធី​ចេញ​ចូល​មាន​រហ័ស ។

៙ លក្ខណៈ​ពិសេស​របស់ vivo Y93៖

  • ទំហំ 155.1 x 75.1 x 8.3 mm
  • ទម្ងន់ 163.5 g
  • ស៊ីម​កាត​ដាក់​បាន 2
  • អេក្រង់ IPS LCD ទំហំ 6.2 អ៊ីញ ( 82% នៃ​ទំហំ​តួ​ខ្លួន) ជាមួយ​នឹង​ resolution HD+ 720 x 1520 ភីកសែល ដែល​សមាមាត្រ​អេក្រង់ 19:9 ratio និង​មាន​កំហាប់​ភាព​ច្បាស់ ~271 ppi
  • ប្រព័ន្ធ​ដំណើរការ  Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS 4.5
  • បន្ទះឈីប  Snapdragon 439 (12 nm)
  • CPU Octa-core (2x1.95 GHz & 6x1.45 GHz)
  • GPU Adreno 505
  • RAM 4 GB
  • ទំហំ​ផ្ទុក 64 GB អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 256 GB
  • កាមេរ៉ា​ក្រោយ​ភ្លោះ 13 + 2 មេហ្គា​ភីកសែល
  • កាមេរ៉ា​មុខ​មួយ​គ្រាប់ 8 មេហ្គា​ភីកសែល
  • រន្ធ​ដោរ​កាស 3.5mm
  • រន្ធ​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម  Li-Po 4030 mAh
  • ពណ៌ ខ្មៅ និង​ ក្រហម
  • តម្លៃ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ អធ្យាស្រ័យ (ប្រហែល $220)

សរុប​លក្ខណៈ​របស់​វា​យើង​ឃើញ​ថា​ទូរស័ព្ទ​នេះ​អាច​រត់​ហ្គេម​ធំៗ​បាន​រលូន​ល្អ ព្រោះ​វា​ប្រើប្រាស់​បន្ទះឈីប Snapdragon ដែល​មាន​ CPU Octa-core និង RAM 4GB ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​ទំហំ​ដល់​ទៅ 4030 mAh ដែល​អំណោយ​ផល​ក្នុង​ការ​ប្រើប្រាស់​បាន​យូរ។ សម្រាប់​ព័ត៌មាន​ដែល​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ពេល​ណា​នោះ ខាង​យើង​ខ្ញុំ​នឹង​ជម្រាប​បន្ត​តាម​ក្រោយ ។

សូម​បញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​Vivo ទើប​នឹង​បញ្ចេញ​ម៉ូដែល Vivo Y81i ជាមួយ​តម្លៃ​ត្រឹម​តែ $139 ចុច​ទី​នេះ​ស្វែងយល់ ពី vivo Y81i ៕

___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក