Nov 17, 2018

vivo X23 ចេញ​ជំនាន់ Symphony Edition មាន​ពណ៌​គជ់ខ្យង​យ៉ាង​ស្រស់​ស្អាត​បែប​ស្រទន់

ពេល​ខ្លះ​កត្តា​ពណ៌​បាន​ជួយ​លើក​សម្រស់​ឲ្យ​ទូរស័ព្ទ​ខ្លាំង​គ្រាន់​បើ​ដែរ !!!! ដូចជា​លើក​មុន​​ iPhone ចេញ​ពណ៌​មាស ក៏​មាន​ក្រុមហ៊ុន​ធ្វើ​ពណ៌​មាស​តាម​ ហើយ​ iPhone ចេញ​ពណ៌​ក្រហម​ឆេះ ក៏​មាន​ក្រុមហ៊ុន​ផ្សេងៗ​ធ្វើ​តាម​ផង​ដែរ ។ តែ​ឥឡូវ​នេះ ​vivo​ មិន​បាន​ធ្វើ​តាម​គេ​នោះ​ទេ​ដោយ​ផលិត​ពណ៌​ថ្មី​ដោយ​ខ្លួន​ឯង​វិញ​ម្ដង​វា​មាន​រាង​ជា​ពណ៌​ស តែ​បែក​ពណ៌​គ្រប់​ពណ៌​រា​ស្រទន់ បែប​គជ់​ខ្យង ។
សម្រាប់​លក្ខណៈ​របស់​ទូរស័ព្ទ​វា​មាន​ប្រើប្រាស់​បន្ទះឈីប Snapdragon 660 (12 nm) , RAM មាន​ទំហំ 6GB និង​ទំហំ​ផ្ទុក 128GB ។ សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 12 + 13 មេហ្គាភីកសែក និង​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 24.8 មេហ្គាភីកសែល ។ ថ្ម​មាន​ទំហំ 3,400 mAh ដែល​នៅ​តែ​រន្ធ​សាក​ថ្ម​ជំនាន់ microUSB ។ ទូរស័ព្ទ​នេះ​នៅ​មិន​បោះបង់​រន្ធ​ដោត​កាស​ 3.5mm នៅ​ឡើយ​ទេ ។
vivo X23 ជំនាន់ Symphony Edition វា​ដំណើរការ​ដោយ Android 8.1 Oreo ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS ដែល​បង្កើត​ឡើង​ដោយ vivo ផ្ទាល់ មាន​រូបរាង​ទំនើប ស្រដៀង​នឹង iOS ផង​ដែរ ។

សម្រាប់​តម្លៃ​ប្រហែល $400 នៅ​ទីផ្សារ​បរទេស សម្រាប់​តម្លៃ​នៅ​កម្ពុជា​ខាង​KHGadgets នឹង​ជម្រាប់​តាម​ក្រោយ​ទៀត​បើ​ទទួល​ដំណឹង​ច្បាស់​ការណ៍ ។ ទូរស័ព្ទ vivo X23 ជំនាន់ Symphony Edition និង​មាន​ជម្រើស​ពណ៌ Starry Black and Arctic Pink ៕


________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក