Nov 18, 2018

ពេលនេះ​ក្រុមហ៊ុន​ស្មាតហ្វូន ​vivo បាន​ធ្វើការ​បើក​បង្ហាញ​រូបរាង និង​ធ្វើការ​ប្រកាស​តម្លៃ​របស់ vivo Y95 ហើយ

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្រុមហ៊ុន​ផលិតផល​ស្មាតហ្វូន vivo បាន​ធ្វើការ​ប្រកាស​នៃ​ការ​មក​ដល់​នៃ​សមាជិក​ជំនាន់​ថ្មី​របស់​ខ្លួន​មួយ​ម៉ូដែល​ដែល​វា​ត្រូវ​ជា​សមាជិក​នៃ​ត្រកូល​ Y នោះ គឺ​ម៉ូដែល vivo Y95 ដែល​បាន​ប្រកាស​ថា នឹង​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ ដែល​វា​មិន​ទាន់​បាន​បង្ហាញ​នៅ​លក្ខណៈ​សម្បត្តិ និង​តម្លៃ​ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ​ទេ ។

ហើយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ vivo និង​ធ្វើការ​បង្ហាញ​ចំពោះ​រូបរាង និង​​តម្លៃ​លក់​ជា​ផ្លូវការ​របស់ vivo Y95 នេះ​ហើយ ។ បើ​និយាយ​ទៅ​កាន់​ការ​រចនា​ម៉ូដ របស់ vivo Y95 នេះ​វិញ គឺ​វា​មាន​រូប​សម្បត្តិ​មិន​ខុស​ពី​ម៉ូដែល​ស៊េរី​មុនៗ​ប៉ុន្មាន​ទេ ដោយ​ការ​ច្នៃប្រឌិត​ចំពោះ​ស្មាតហ្វូន​មួយ​នេះ​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត និង​មើល​មក​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន​មិន​ចាញ់​ជំនាន់​សិស្ស​ច្បង​វា​ឡើយ ។

ចំពោះ​ម៉ូដែល vivo Y95 នេះ​គឺ​មាន​2ពណ៍​សំរាប់​ជ្រើសរើស​ហើយ​ក៏​ជា​ពណ៌​នៃ​ចំណូល​ថ្មី​តែម្ដង​សំរាប់ vivo Y95មួយនេះ ជម្រើស 2ពណ៍នោះមានដូចជា Starry Black ( ខ្មៅ​បែក​ស្វាយ ) &
Aurora Rad ( ស្វាយ​បែក​ក្រហម ) ដែល​មាន​លក្ខណៈ​ពណ៌​ប្រដេញ​គ្នា មើល​មក​ពិតជា​មាន​ភាព​ស្រស់​ស្អាត​មែនទែន ។ ចំណែក​ឯ​តួ​មាន​ភាព​រលោង​រាងកោង​លក្ខណៈ​បែប 3D មាន​ផ្ទៃ​អេក្រង់​ធំ​លាត FullView Display និង​មាន​ចំណុច​កាមេរ៉ា​ចំ​កណ្ដាល​ថ្ងាស ព្រាប​ដូច​ដំណក់ទឹក​ដែល​មើល​មក​ពិតជា​មាន​ភាព​សាក​សម​មែនទែន​ សំរាប់​មិត្តៗ​យុវវ័យ​ចំពោះ​ម៉ូដែល vivo Y95 មួយ​នេះ ។

ផ្ដោត​មក​មើល​ផ្នែក​កាមេរ៉ា​វិញ ចំពោះ​កាមេរ៉ា​មុខ​របស់​វា​វិញ គឺ​មាន​ទំហំ​ទៅ​ដល់ 20MP ជា​ទំហំ​ដែល​ធំ​ជាងគេ​ហើយ​សំរាប់​ស្មាតហ្វូន ត្រកូល Y ដែល​វា​ធ្វើ​ឲ្យ​កំរិត​រូបភាព​នៃ​ការ​ថត​មាន​លក្ខណៈ​កាន់តែ​ច្បាស់​ជាង​មុន ហើយ​និង​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត ។ចំណែក​កាមេរ៉ា​ក្រោយ​មាន​ទំហំ 13+2MP ដោយ​អាច​ថត​វីដេអូ​បានដល់ 1080p@30Fps ។

មក​មើល​ផ្នែក​កំលាំង​ថ្ម​វា​កើន​រហូត​ដល់​កំរិត 4030mah ដែល​វា​អាច​ជំនួយ​ដល់​លេង Facebook មើល You tube លេង​ហ្គេម កើន​បាន​មួយ​កំរិត​ទៀត​ផង​ដែរ ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ឆាប់​អស់​ថ្ម ។

យើង​មក​មើល​ពី​តម្លៃ​របស់ vivo Y95 នេះ​ដោយ​ក្រុមហ៊ុន​ស្មាតហ្វូន vivo បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​តម្លៃ 249$ តែ​ប៉ុណ្ណោះ ដែល​វា​ជា​តម្លៃ​មួយ​ដែល​មាន​ភាព​សមរម្យ​មែនទែន​សំរាប់ ម៉ូដែល vivo Y95 មួយ​នេះ ហើយ​សំរាប់​ការ​ជាវ​និង​មាន​ការ​បន្ថែម​ជូន​កាដូ Bluetooth speaker ដ៏​ស្រស់​ស្អាត​មួយ​ផង​ដែរ ។

ចំពោះ​ម៉ូឌែល Y95 នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ថ្ងៃ​មក​ដល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​និង​អាច​មក​ដល់​ក្នុង​កំឡុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ ។ តើ​អ្នក​ទាំងអស់​គ្នា​គិត​ពិចារណា​យ៉ាងម៉េច​ដែល​ចំពោះ​តម្លៃ​ប៉ុណ្ណឹង? ដោយ​មាន​ភាព​ធូរថ្លៃ​សមរម្យ​ហើយ ថែម​ទាំង​មាន​គុណ​សម្បត្តិ​ច្រើន​ទៀត​ផង ។ នៅ​ចាំ​អីទៀត​តោះ​រងចាំ​ការ​មក​ដល់​នៃ​សមាជិក​ចំណូល​ថ្មី vivo Y95 នេះ​ទាំងអស់​គ្នា ។

លក្ខណៈ​ពិសេស​បន្ថែម​របស់ vivo Y95មានដូចជា:

  • អេក្រង់​ធំ 6.22-inch HD+ (1520 x 720)Halo FullView Display
  • កាមេរ៉ា​មុខ 20MP+AI Selfie
  • កាមេរ៉ាក្រោយ (13MP + 2MP)
  • RAM 4GB+ROM 64GB
  • ថាមពលថ្មទំហំធំ 4030mAh Bettery(TYP)
  • Funtouch OS 4.5(Base on Android 8.1 )
  • មុខងារស្កេនមុខដោះសោរ
  • មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)
  • ដំណើរការម៉ាសុីនដោយ (Qualcomm Snapdragon 439 Octa-Core)

បច្ចេកវិទ្យា AI បន្ថែម៖

  • AI Backlight HDR
  • AI Game Mode
  • AI Face Beauty
  • AI Dual Camera
  • AR Sticker
  • Jovi Smart Scene
  • Google Lens
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក