Nov 16, 2018

vivo ធ្វើការ​បញ្ចុះ​តម្លៃ vivo Y85 ត្រឹម​តែ $229 ដើម្បី​អបអរ​ក្នុង​ឱកាស​ ព្រះ​រាជ​ពិធី​បុណ្យអុំទូក​ បណ្ដែត​ប្រទីប សំពះព្រះខែ និង​អកអំបុក​

សម្រាប់​នៅ​តំបន់​អាមេរិក​ខាង​ជើង​វិញ ឲ្យ​តែ​ដល់​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ទី​បួន​ក្នុង​ខែ​វិច្ឆិកា គ្រប់​ហាង​ទំនិញ​ទាំងអស់​​មាន​ការ​លក់​បញ្ចុះ អាច​រហូត​ដល់​ទិញ​មួយ​ថែម​មួយ​ទៀត​ផង នេះ​គឺ​ជា​ការ​ថ្លែង​អំណរគុណ​ប្រចាំ​ឆ្នាំ​ទៅ​ដល់​អតិថិជន ។ ក្រឡេក​មក​មើល​កម្ពុជា​ដ៏​តូច​របស់​យើង​វិញ ការ​លក់​បញ្ចុះ​តម្លៃ​​ដើម្បី​អបអរ​ក្នុង​ឱកាស​ ព្រះ​រាជ​ពិធី​បុណ្យអុំទូក​ បណ្ដែត​ប្រទីប សំពះព្រះខែ និង​អកអំបុក​ ក៏​មាន​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ក្នុង​ពេល​នេះ​ក្រុមហ៊ុន​ vivo ដែល​កំពុង​ល្បី​ខ្លាំង​បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​ម៉ូដែល vivo Y85 ដែល​តម្លៃ​ពី​មុន $249 មក​ត្រឹម $229 វិញ ។

$229 ដុល្លារ​​ប៉ុណ្ណេះ លោក​អ្នក​នឹក​ទទួល​បាន Vivo Y85 ដែល​មាន​រូបរាង​ស្អាត​ ស្រោប​ដោយ​កញ្ចក់ Glossy Class ភ្លឺ​រលោង​ចែងចាំង​ អេក្រង់ 6.22'' ក្នុង​កម្រិត HD+ ជាមួយ​នឹង​ថ្ម​ធំ​​ដែល​អាច​​ស៊ូ​ពេញ​មួយថ្ងៃ​ 3260 mAh ហើយ​កំលាំង​ម៉ាស៊ីន​ទៀតសោត​ក៏​អាច​ទទួល​យក​បាន​ព្រោះ​វា​ប្រើបាស់​នូវ​ឈីប​ MT6762 រត់​៨​គ្រាប់​​ក្នុង​ល្បឿន 2.0 GHz ជាមួយ​នឹង រ៉េម 4GB ទៀតផង។



លក្ខណសម្បត្តិ:

  • អេក្រង់​​​​ :​ 6.22 Inches/18:9 Aspect Ratio
  • កម្រិត​បង្ហាញ :​​ HD+ (720 x 1520 Pixels), 270 PPI
  • កាមេរ៉ា : 13+2 MP Rear/8MP Front with AI Beauty
  • ប្រព័ន្ធ​ដំណើរការ : 8.1 Oreo/FuntouchOS 4.0
  • ឈីប : MT6762/2.0 GHz
  • រ៉េម : 4 GB
  • អង្គ​ផ្ទុក​ទិន្នន័យ : 32 GB Up to 256 GB
  • ថាមពល​ថ្ម​ : 3260 mAh
  • ទ្រទ្រង់ : Dual Sim 4G VolLTE
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក