Nov 17, 2018

បញ្ចុះ​តម្លៃ​ទៀត​ហើយ​លើ​ម៉ូដែល vivo V9 មក​នៅ​ត្រឹម​តម្លៃ $259 ចាំ​អង្កាល់​ទៀត !

vivo V9 ជា​ស្មាតហ្វូន​ស្ថិត​នៅ​ក្នុង​ត្រកូល V ដែល​ក្រុមហ៊ុន vivo បាន​ប្រកាស​ចេញ​កាលពី​ខែ​មីនា ឆ្នាំ 2018 កន្លងទៅ ។ ដោយ​វា​លក្ខណៈ​សម្បត្តិ​ប្រសើរ​ច្រើន ទាំង​កម្លាំង​ម៉ាស៊ីន និង​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​ខ្លួន​ឯង ។ ​ស្មាតហ្វូន​នេះ ធ្លាប់​បាន​ធ្វើ​ការ​លក់​បញ្ចុះ​តម្លៃ​ម្ដង​រួច​មក​ហើយ ហើយ​ឥឡូវ​​ដើម្បី​អបអរ​ក្នុង​ឱកាស​ ព្រះ​រាជ​ពិធី​បុណ្យអុំទូក​ បណ្ដែត​ប្រទីប សំពះព្រះខែ និង​អកអំបុក​ ក្រុមហ៊ុន vivo បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​មើល​ម៉ូដែល​ V9 នវ​ម្ដង​ទៀត​ដែល​មក​នៅ​ត្រឹម​តម្លៃ $259 ។

សម្រាប់​ទូរស័ព្ទ​នេះ​គឺ​ជា​តារា​នាំ​សំណាង​របស់​ក្រុមហ៊ុន vivo ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ប្រេន​នេះ និង​ ​បាន​ជាប់​ចិត្ត​ទៅ​នឹង​កាមេរ៉ា​ខាង​មុខ​របស់​ដែល​ថត​រូបភាព​បាន​ច្បាស់​កែ​រូបភាព​ដោយស្វ័យប្រវត្តិ ។

ចំពោះ​លក្ខណៈ​សម្បត្តិ ស្មាតហ្វូន​នេះ បាន​បំពាក់​អេក្រង់ធំ ទំហំ 6.22 អ៊ីញ ដែល​លាត​សន្ធឹង 90 ភាគរយ នៃ​ផ្ទៃ​ខាងមុខ និង​មាន​កំរិត​បង្ហាញ​រូបភាព Full HD+ ឬ 2280 x 1080 ភីកសែល។ vivo V9 មាន​ភ្ជាប់​កាមេរ៉ា​ខាង​មុខ​ទំហំ 24 មេហ្គា​ភិចស៊ែល ដែល​ប្រើប្រាស់ នូវ​ស៊េនស័រ​ទំហំ 1/2.78 អ៊ីញ ចាប់​រូបភាព​បាន​ច្បាស់ និង​មាន​កម្រិត Aperture f/2.0 អាច​ថត​បាន ភ្លឺ​ស្អាត​ល្អ អម​មក​ជាមួយ​នឹង​បច្ចេកវិទ្យា AI ផង​ដែរ។ ចំណែក​ឯ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មាន​ទំហំ 16 មេហ្គា​​​ភិចស៊ែល មានកម្រិត Aperture f/2.0 ចាប់​រូបភាព​បាន ទូលាយ និង​មួយ​គ្រាប់​ទៀត មាន​ទំហំ 5 មេហ្គាភិច​ស៊ែល​ជា​ ឡេន​សម្រាប់​ជំនួយ​ដល់ ការ​ថត​ព្រាល​ផ្ទៃខាងក្រោយ។ ទៅ​លើ​ផ្នែក​សុវត្ថិភាព វា​មាន​ភ្ជាប់​ជាមួយ​នឹងមុខងារ AI Face Access សម្រាប់​អនុញ្ញាត​អោយ​យើង ដោះ​សោ​តាម​ការ​ស្កេនមុខ បាន​ថែម​ទៀត។

ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ វា​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 626, មាន CPU ចំនួន 8 គ្រាប់ អាច​រត់​ក្នុង​ល្បឿន 2.2GHz ប្រភេទ Cortex-A53 និង​ប្រើ GPU Adreno 506។ ស្មាតហ្វួន​នេះ មាន​បំពាក់ RAM ទំហំ 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ខាង​ក្នុង​មាន​ទំហំ 64GB ហើយ​វា​ក៏​អនុញ្ញាត​អោយ​ម្ចាស់​របស់​វា អាច​បន្ថែម​ម៉េម៉ូរី​កាត micro SD សម្រាប់​ពង្រីកបន្ថែមបានដល់ 256GB ដោយ​មិន​ចាំ​បាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​ឡើយ ។ វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ជំនាន់​ចុង​ក្រោយ ចេញ​ពី​ប្រអប់​មក​ស្រាប់, ប្រើប្រាស់ FunTouch OS 4.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ 3260mAh។

លក្ខណៈ​សង្ខេប ៖

  • អេក្រង់ 6.3" (FHD+)
  • 19:9 អេក្រង់លាតFullView™Display
  • 2280*1080 FHD+
  • 24MP កាមេរ៉ាមុខ
  • 16 + 5MP កាមេរ៉ាក្រោយភ្លោះ
  • 4GB RAM | 64GB ROM (បន្ថែមបាន 256GB)
  • 3260mAh កម្លាំងថ្មធំ
  • បន្ទះឈីបQualcomm Snapdragon 626 Octa-core
  • Funtouch OS 4.0ដំណើរការលើ Android 8.1 (Oreo)
ចំណុចពិសេសបន្ថែម៖
  • AI Face Beauty
  • AI Bokeh
  • AI Shot Reforcus
  • AI Selfie Lighting
  • AR Sticker & Funmoji
  • AI Scene Recognition
  • AI HDR
  • AI Face Access
  • Face Access for App-Lock
  • Attention Sensing
  • Game Mode
  • Picture in Picture
  • Gaming Keyboard
  • AI Smart Engine
  • Pocket Karaoke by "WeSing APP"



________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក