Nov 29, 2018

vivo V11 ពណ៌​​ក្រហម​ក្រមៅ Supernova Red បាន​មក​ដល់​ទឹក​ដី​ឥណ្ឌា​ហើយ

ក្នុង​ឆ្នាំ​ 2018 នេះ ​ទូរស័ព្ទ​​ស្មាតហ្វូន មាន​ពណ៌​ថ្មី​ប្លែកៗ​ស្អាត​ជា​ច្រើន ដែល​គេ​ឃើញ​មាន​ពណ៌​​ប្រដេញ និង ពណ៌​ថ្មី​ដែល​មិន​ឃើញ​ពី​មុន​មក ហើយ​ឈ្មោះ​របស់​ពណ៌​ទាំង​នោះ​វិញ គឺ​ចម្លង​តាម​ពណ៌​ធម្មជាតិ  ដែល​មាន​ឈ្មោះ​តំណាង​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។
ហើយ​ក្នុង​ពេល​នេះ​ដែរ​ក្រុមហ៊ុន Vivo បាន​បញ្ចេញ​នូវ​ពណ៌​ថ្មី​មួយ​សម្រាប់​ម៉ូដែល vivo V11 Pro ដែល​ជា​កំពូល​ទូរស័ព្ទ​របស់​ខ្លួន​នា​ចុង​ឆ្នាំ​២០១៨​នេះ ។ អ្វី​ដែល​លោក​អ្នក​នឹង​ទទួល​បាន​ពី​ពណ៌​ថ្មី​នេះ វា​មិន​មាន​ជា​ពណ៌​ក្រហម​សុទ្ធ​នោះ​ទេ គឺ​ពណ៌​របស់​វា​រាង​ខ្មៅ​តែ​បែក​ចេញ​ទៅ​ជា​ពណឥ​ក្រហម​នៅ​ជ្រុង​តែ​ចាំង​នឹង​ពន្លឺ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​មាន​ពណ៌​ដូច​ស្រា​ក្រហម តែ​ក្រុមហ៊ុន vivo បាន​ហៅ​ពណ៌​នេះ​ថា​ពណ៌​កម្អែល​ភ្នំភ្លើង​ ។

+ចំពោះV11ដែលមានចំនុចពិសេសដូចជា:

  • បច្ចេកវិទ្យា​ដោះ​សោ​ដោយ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់​ដ៏​ទំនើប (Fingerprint Scanning)
  • បច្ចេកវិទ្យា​ដោះ​សោ​ដោយ​ស្កេន​មុខ (Face Access)
  •  អេក្រង់​លាត​ធំ​ជាង​មុន ទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
  • ថាមពល​ថ្ម​ទំហំ​ធំ 3400mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5នាទី និយាយ​បាន​ដល់ 2ម៉ោង 30នាទី
  • បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែល​អាច​ថតរូប​ភាព​ព្រាល​កាន់​តែ​ស្អាត
  • កាមេរ៉ា​មុខ 25MP/កាមេរ៉ា​ក្រោយ 12MP+5MP
  • មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue
  • Funtouch OS_4.5/Android 8.1
  • Qualcomm 660AIE Octa-core 1.95GHz
  • RAM 6GB + ROM 128GB

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក