Nov 30, 2018

លក្ខណៈ​ត្រួស​ៗនៃ Vivo NEX 2 ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​សង្ខាង កាមេរ៉ា​៣​គ្រាប់ ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់

កាល​ពី​ដើម​ឆ្នាំ​​ក្រុមហ៊ុន Vivo បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​មក​ហើយ​ដោយ​បាន​បញ្ចេញ​ទូរស័ព្ទ​ដ៏​ទំនើប​របស់​ខ្លួន​គឺ Vivo NEX ដែល​មាន​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន និង​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ Vivo NEX ក្លាយ​ជា​ទូរស័ព្ទ​ដំបូង​គេ​ដែល​មាន​អេក្រង់​លាត​ពេញ​គ្មាន​ឆក ។

ឥឡូវ​នេះ​មាន​ពណ៌​មាន​ត្រួសៗ​អំពី​ត្រកូល ​NEX មក​ទៀត​ហើយ ដែល​នា​ពេល​ខាង​មុខ ឬ​ដើម្បី​ឆ្នាំ​2019 នេះ ក្រុមហ៊ុន Vivo នឹង​បញ្ចេញ​ទូរស័ព្ទ Vivo NEX ជំនាន់​ទី​ 2 របស់​ខ្លួន ដែល​បាន​​កែប្រែ​ឲ្យ​រឹត​តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត និង​រក្សា​បាន​អេក្រង់​លាយ​ពេញ​​​ដោយ​គ្មាន​ឆក​ ព្រោះ​គឺ​ការ​បំពាក់​អេក្រង់​សង្ខាង​ដែល​ធ្វើ​ឲ្យ Vivo NEX 2 ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា​៣​គ្រាប់​មិន​អេក្រង់​២ ដំបូង​គេ​លើ​ពិភពលោក ។

៙ លក្ខណៈ​ត្រួសៗ​របស់ Vivo NEX 2 ៖

  • ប្រើប្រាស់​ស៊ីម​កាត​បាន​២
  • អេក្រង់​ប្រភេទ Super AMOLED គ្មាន​ឆក លាត​ពេញ​គែម
  • ទំហំ​អេក្រង់ 1080 x 2316 ភីកសែល (កំហាប់​ភាព​ច្បាស់ ~388ppi )
  • សម្រាប់​អេក្រង់​មួយ​ទៀត​មិន​ទាន់​មាន​ព័ត៌មាន​បង្ហាញ​នៅ​ឡើយ
  • ដំណើរការ​ដោយ Android 9.0 (Pie) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Funtouch OS
  • ប្រើប្រាស់​បន្ទះឈីប Snapdragon 845 (10 nm)
  • CPU Octa-core (4x2.7 GHz Kryo & 4x1.7 GHz)
  • GPU Adreno 630
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​៣​គ្រាប់ 12 + 5 មេហ្គា​ភីកសែល និង​មួយ​គ្រាប់​ទៀត​ប្រហែល ​25 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស ​3.5mm
  • រន្ធ​សាក​ថ្ម​ USB 2.0, Type-C 1.0
  • កម្លាំង​សាក 22W
  • ទំហំ​ថ្ម​នៅ​មិន​ទាន់​ដឹង
  • ពណ៌ ខ្មៅ
ខាង​គឺ​ជា​លក្ខណៈ​ត្រួសៗ​ដែល ​​KHGadgets បាន​ដឹង សម្រាប់​ព័ត៌មាន​បន្ថែ និង​ការ​កែប្រែ​យ៉ាង​ណា​នោះ យើង​ខ្ញុំ​នឹង​ជម្រាប​បន្ត​នៅ​ពេល​ក្រោយ​ទៀត ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក