Nov 28, 2018

Vivo និយាយ​​ថា​ខ្លួន​នឹង​ចេញ​ទូរស័ព្ទ​ 5G នៅ​ឆ្នាំ 2020 ខណៈ​ដែល​ក្រុមហ៊ុន​ធំៗ​ត្រៀម​នឹង​ចេញ 5G នា​ឆ្នាំ 2019 ខាង​មុខ​នេះ

5G ? សេវា​អ៊ីនធឺណិត​តាម​ស៊ីម​កាត​មួយ​នេះ ត្រូវ​គេ​​សហការ​គ្នា​ថា​នឹង​នាំ​យក​មក​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ ​2019 នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ។ ហើយ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ចេញ​មក​អះអាង​ថា​ខ្លួន​នឹង​ផលិត​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ​ 5G ឲ្យ​បាន​ក្នុង​ឆ្នាំ ​2019 គឺ​មិន​រង់​ចាំ​មើល​មួយ​ឆ្នាំ​នោះ​ទេ ។

ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន Vivo ដែល​ជា​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ដំបូង​គេ​នោះ ស្រាប់​តែ​ចេញ​ខ្លយន មក​ប្រកាស​ថា​នឹង​ប្រើប្រាស់ ឬ​ផលិត​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ 5G សម្រាប់​ឆ្នាំ ​2020 ទៅ​វិញ​គឺ​សំងំ​ចោល​មួយ​ឆ្នាំ  (២០១៩) ។

បើ​តាម KHGagdets វិភាគ​បើ​បញ្ហា​នេះ​ នោះ​គឺ​មក​ពី Vivo គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លំដាប់​មធ្យម​ទៅ​ដល់​លំដាប់​ល្អ​បង្គួរ ដែល​អតិថិជន​របស់​ខ្លួន​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី ដែល​មិន​សូវ​លូតលាស់​ខ្លាំង​ខាង​ប្រព័ន្ធ 4G ផង ទម្រាំ​​​ 5G មិន​ទាន់​ដឹង​ថា​អាច​មាន​វត្តមាន​ក្នុង​ឆ្នាំ 2019 ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដូច្នេះ សម្រាប់​2020 គឺ​ជា​ឆ្នាំ​ល្អ​បំផុត​ក្នុង​ការ​ចេញ​ទូរស័ព្ទ​ 5G ៕
____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក